Banner KNP Detail Top

បង្ក្រាបទីតាំងខារ៉ាអូខេ និងក្លិបកម្សាន្ត២កន្លែង និងឃាត់ខ្លួនមនុស្សប្រុសស្រី ជិត២០០នាក់

បង្ក្រាបទីតាំងខារ៉ាអូខេ និងក្លិបកម្សាន្ត២កន្លែង និងឃាត់ខ្លួនមនុស្សប្រុសស្រី ជិត២០០នាក់

ខេត្តបន្ទាយមានជ័យ ៖ ប្រតិបត្តិការបង្ក្រាបទីតាំងខារ៉ាអូខេ និងក្លិបកម្សាន្ត២កន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រីជិត២០០នាក់ កាលពី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យការចុះប្រតិបត្តិការបង្ក្រាបទីតាំងខាងលើនេះ គេសង្កេតឃើញវត្តមានផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងបានដឹកនាំកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងក្រុងប៉ោយប៉ែតជាច្រើននាក់ បានចុះបង្ក្រាបទីតាំងខារ៉ាអូខេយីហោ B9.KTV និងក្លឹបម្សាន្តឡាំបូគីនី LAMBORGHINI បានឃាត់ខ្លួនមនុស្សប្រុស-ស្រីរាប់រយនាក់។
បង្ក្រាបខារ៉ាអូរខេយីហោ B9.KTV និងក្លឹបកម្សាន្តឡាំបូគីនីLAMBORGHINI ដោយមានការសម្របសម្រួលពីលោក កើត វ៉ាន់ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងស្នងការដ្ឋាននគរបាលខេត្តនិងក្រុងប៉ោយប៉ែត រួមសហការជាមួយកម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៨៩១ បានចុះប្រតិបត្តិការបង្ក្រាប ទីតាំងទី១- ខារ៉ាអូខេយីហោ B9.KTV ឃាត់ខ្លួនមនុស្សប្រុស-ស្រី៥០នាក់ និងទីតាំងទី២-ក្លឹបកម្សាន្តឡាំបូគីនី LAMBORGHINI ឃាត់ខ្លួនមនុស្សប្រុស-ស្រី១២០នាក់។


ក្រោយចុះប្រតិបត្តិការបង្ក្រាបហាងខារ៉ាអូរខេ និងក្លិបកម្សាន្ត២កន្លែងឃាត់ខ្លួនមនុស្សប្រុស.ស្រីជិត២០០នាក់ត្រូវឱ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីធ្វើតេស្ត បើករកឃើញសារធាតុញៀន និងមានប្រើប្រាស់គ្រឿងញៀន ត្រូវអនុវត្តតាមនីតិវិធីនៃច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង