Banner KNP Detail Top

កម្លាំងអធិការស្រុកទ្រាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀន

កម្លាំងអធិការស្រុកទ្រាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀន

ស្រុកទ្រាំង ៖ នៅថ្ងៃអាទិត្យ ១៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ដោយអនុវតន្ដ៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្ដម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តតាកែវ លោកវរសេនីយ៍ទោ កប សេម អធិការ នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង បានដឹកនាំកម្លាំងជំនាញ កម្លាំងអធិការដ្ឋាន ត្រៀមអន្តរាគមន៍ ដោយមានការចូលរួមពីកម្លាំងប៉ុស្ដ៍នគរបាលរដ្ឋបាលស្រង៉ែ លោកស្មៀនឃុំ លោកមេភូមិព្រៃទប់ ចុះបង្រ្កាបទីតាំងមុខសញ្ញា ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិព្រៃទប់ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។

ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះឃុន ចេក ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នូវភូមិព្រៃទប់ ឃុំស្រង៉ែ ស្រុកទ្រាំង ( មុខសញ្ញាជួញដូរសកម្ម )ដកហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់ធំ ១១កញ្ចក់តូច ម៉ូតូចំនួន០២គ្រឿង រីឯបក្ខពួក០២នាក់ទៀតបានរត់គេចខ្លួន ។ ករណីនេះផ្នែកជំនាញកំពុងធ្វើការសាកសួរ កសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង