Banner KNP Detail Top

កម្លាំងស្នងការដ្ឋានខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀននៅស្រុកត្រាំកក់

កម្លាំងស្នងការដ្ឋានខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀននៅស្រុកត្រាំកក់

តាកែវ៖នៅថ្ងៃសៅរ៍១៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
ដោយទទួលបទបញ្ជាពីលោក វរសេនីយ៍ឯក ចុល ចេក ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ សង្ហានាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបចំនួន០១ករណី០១ទីតាំង


នៅចំណុចក្នុងភូមិអង្គគគី ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់៖
១.ឈ្មោះ អ៊ុ ផាត ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអង្គគគី ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ(ជួញដូរ-ប្រើប្រាស់) និងដក ហូតវត្ថុតាងនៅនឹងខ្លួនជនសង្ស័យបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់-ទូរស័ព្ទចំនួន០១គ្រឿង ម៉ាកអិនចុចពិល រួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង