Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជេរប្រមាថ និងគម្រាមថានឹងសម្លាប់

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជេរប្រមាថ និងគម្រាមថានឹងសម្លាប់

ស្រុកអង្គរបូរី៖ នៅថ្ងៃអាទិត្យ ១៤រោចខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ នៅស្ថិតនៅភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ កើតមានករណីជេរប្រមាថ និងគំរាមថានឹងសម្លាប់ ។

ហេតុការណ៍នេះបង្កឡើងដោយឈ្មោះ ឈាវ ផល ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ បានជេរប្រមាថ និងគំរាមថានឹងសម្លាប់ទៅលើឈ្មោះ ឯម សុភក្តិ អាយុ៥៥ឆ្នាំ ដែលត្រូវជាឳពុកក្មេក មុខរបរមន្ត្រីនគរបាល ។

ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយបានការចង្អុលបង្ហាញពី លោកស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុក បានបញ្ជាកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកផ្ទោល បានធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី។
បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង