ប្រពន្ធហៅប្ដីឱ្យមកផ្ទះ មិនព្រមមក ក៏ទៅជេរដៀមដាមដល់កន្លែងផឹកស៊ី ធ្វើឱ្យប្ដីទប់អារម្មណ៍មិនបាន
ប្រពន្ធហៅប្ដីឱ្យមកផ្ទះ មិនព្រមមក ក៏ទៅជេរដៀមដាមដល់កន្លែងផឹកស៊ី ធ្វើឱ្យប្ដីទប់អារម្មណ៍មិនបាន ក៏យកដំបងវាយ បណ្ដាលឱ្យស្ត្រីជាប្រពន្ធរងរបួស
ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ ប្ដីរបស់គាត់បានទៅជួបជុំផឹកស៊ីរាំលេងសប្បាយ និងលេងប៉ាតម្សៅជាមួយអ្នកជិតខាង ។ បន្ទាប់មកគាត់បានហៅប្ដីឱ្យមកផ្ទះ តែប្ដីមិនព្រមទៅ ទើបគាត់ដើរទៅជេរដល់កន្លែងវង់ផឹកស៊ីដៀមដាមជេរទាំងអ្នកផ្សេងទៀតនៅក្នុងចំណោមនោះ ក៏ត្រូវបានបុរសម្នាក់បានវាយគាត់ រួចបុរសរូបនោះភ័យខ្លួនក៏រត់គេចបាត់ ស្រាប់តែប្ដីទ្រាំមិនបាន ក៏ទះគាត់ជាប្រពន្ធ១ដៃបន្ថែមទៀត ធ្វើឱ្យគាត់ខឹងស្រវាវាយគ្នាទៅវិញទៅមកផ្អើលអ្នកជិតខាងនាំគ្នាជួយឃាត់បំបែកអ្នកទាំងពីរឱ្យចូលផ្ទះ តែប្ដីខឹងប្រពន្ធជេរមិនព្រមឈប់ ក៏បានយកដំបងវាយទៅប្រពន្ធម្ដងទៀត បណ្ដាលឱ្យរបួសដៃនិងក្បាលចេញឈាម ។
ហេតុការណ៍នេះ ប្រជាពលរដ្ឋខ្លាចប្ដីវាយស្ត្រីជាប្រពន្ធស្លាប់ ក៏រាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនប្តីប្រពន្ធទាំងពីរយកទៅសួរនាំតែម្ដង ។
សមត្ថកិច្ចធ្វើការសួរនាំរួច ជនរងគ្រោះមិនប្ដឹងផ្ដល់ជនបង្កជាប្ដីសមត្ថកិច្ចបានធ្វើលិខិតបដិសេធពាក្យបណ្ដឹង រួចហើយឱ្យអ្នកទាំងពីរត្រឡប់ទៅផ្ទះវិញ ៕