Banner KNP Detail Top

ជិត១ឆ្នាំហើយ! ក្មេងស្រីអាយុ៧ឆ្នាំ ជាសិស្សសាលាបានស្លាប់ ដោយឃាតកម្ម រកមិនទាន់រកឃើញឃាតករ ខណៈក្រុមគ្រួសារស្រែកថា ពិតជាអយុត្តិធម៌ខ្លាំងណាស់

ជិត១ឆ្នាំហើយ! ក្មេងស្រីអាយុ៧ឆ្នាំ ជាសិស្សសាលាបានស្លាប់ ដោយឃាតកម្ម រកមិនទាន់រកឃើញឃាតករ ខណៈក្រុមគ្រួសារស្រែកថា ពិតជាអយុត្តិធម៌ខ្លាំងណាស់

ខេត្តបន្ទាយមានជ័យ ៖ រយៈពេលជិត១ឆ្នាំ ! ករណីក្មេងស្រីអាយុ៧ឆ្នាំជាសិស្សសាលា ស្លាប់ដោយឃាតកម្មរកមិនទាន់រកឃើញឃាតករនៅឡើយ ខណៈក្រុមគ្រួសារក្មេងស្រីរងគ្រោះស្រែកថា ពិតជាអយុត្តិធម៌ខ្លាំងណាស់ ។

សូមរំលឹកព័ត៌មាន ៖ កាលពីរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ មានក្មេងស្រីម្នាក់ឈ្មោះ លួស លីហ្សា អាយុ០៧ឆ្នាំ (រៀននៅសាលាបឋមសិក្សាទំនប់ក៥) រស់នៅភូមិទំនប់ក៥ សង្កាត់.ក្រុងប៉ោយប៉ែត បានបាត់ខ្លួនក្រោយចេញពីសាលារៀនមិនឃើញមកផ្ទះ ហើយត្រូវបានសាច់ញាតិប្តឹងទៅអាជ្ញាធរ និងសមត្ថកិច្ចជួយរករករហូតដល់ម៉ោង៩យប់ទើបប្រទះឃើញសាកសពត្រូវគេយកទៅកប់នៅក្បែរបងថ្មមានឯកសណ្ឋានសិស្ស ហើយមន្ត្រីនិងសមត្ថកិច្ចជំនាញចុះមកពិនិត្យសន្និដ្ឋានករណីឃាតកម្ម ។
ឪពុកម្តាយបានប្រាប់ កាលពីថ្ងៃទី១៨ មករា ឆ្នាំ២០២៣ថា ក្រោយកូនស្រីត្រូវឃាតករសំលាប់យកសាកសពទៅកប់ចោលក្បែររបងសាលារៀននោះ គឺរហូតមកទល់ថ្ងៃនេះ គឺមានរយៈពេលជិត១ឆ្នាំហើយនៅតែមិនទាន់ចាប់បានឃាតករសំលាប់កូនស្រីគាត់នៅឡើយ នេះពិតជារឿងអយុត្តិធម៌សម្រាប់កូនស្រីគាត់ខ្លាំងណាស់ ៕

អត្ថបទដែលជាប់ទាក់ទង