Banner KNP Detail Top

ជនជាតិវៀតណាម៤នាក់ សមត្ថកិច្ចហៅទៅអប់រំបន្ទាប់ពីនាំគ្នាដុតកាំជ្រួច

ជនជាតិវៀតណាម៤នាក់ សមត្ថកិច្ចហៅទៅអប់រំបន្ទាប់ពីនាំគ្នាដុតកាំជ្រួច

ភ្នំពេញ៖ ជនជាតិវៀតណាម៤នាក់ ត្រូវបានសមត្ថកិច្ចហៅទៅអប់រំបន្ទាប់ពីនាំគ្នាដុតកាំជ្រួច រួចថតវីដេអូផ្ញើសង្សារ ដើម្បីអបអរថ្ងៃខួបកំណើត ដើម្បីថតវីដេអូផ្ញើទៅមិត្តស្រីរបស់ខ្លួន។

ហេតុការណ៍នេះបានកើតឡើង កាលពី យប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ទីតាំងស្ថិតនៅចំណុចអគារ អាផាតមិនមួយកន្លែង ដែលមានស្លាកយីហោរ LH RESIDENCE ស្ថិតនៅក្បែរបាសាក់លែន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយកើតហេតុសមត្ថកិច្ចក៏បាននាំខ្លួនជនជាតិវៀតណាម១ក្រុមនេះ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីធ្វើការសាកសួរ អប់រំ និងណែនាំ កុំអោយមានការដុតកាំជ្រួចបង្កសម្លេងរំខានបែបនេះទៀត។ក្រោយណែនាំ សមត្ថកិច្ចបានអនុញ្ញាតអោយជនជាតិវៀតណាម១ក្រុមនេះ ត្រឡប់ទៅវិញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង