Banner KNP Detail Top

ហៅទៅសួរនាំ រឿងលុយជំពាក់ កើតជាទំនាស់ បងជីដូនមួយ បាញ់សម្លាប់ជីដូនមួយ ស្លាប់ ហើយយកសព ញ៉ាត់ចូល វ៉ាលិស

ហៅទៅសួរនាំ រឿងលុយជំពាក់ កើតជាទំនាស់ បងជីដូនមួយ បាញ់សម្លាប់ជីដូនមួយ ស្លាប់ ហើយយកសព ញ៉ាត់ចូល វ៉ាលិស

ភ្នំពេញ ៖ ផ្ទុះជម្លោះ រវាងបងជីដូនមួយ និងប្អូនជីដូនមួយ រឿងលុយជំពាក់ ឈានដល់បាញ់សម្លាប់ជនរងគ្រោះ យកសពញាត់ចូលក្នុងវ៉ាលិស យកសព លាក់ទុកក្នុង សណ្ឋាគារ Ostro Hotel រួមទូរស័ព្ទទៅប្រាប់សាច់ញាតិរងគ្រោះ នៅប្រទេសចិនតៃវ៉ាន់ ថា ជនរងគ្រោះត្រូវជនជាតិចិនតៃវ៉ាន់ចំនួន០៣នាក់ ចាប់ជម្រិតដោយទារប្រាក់ ចំនួន៤០.០០០ដុល្លារ និងហាមកុំអោយប្តឹងសមត្ថកិច្ចប្រយ័ត្នគេសម្លាប់ជនរងគ្រោះចោល។

ប្រភពព័ត៌មានបានបញ្ជាក់ថា ពេលនេះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ ឃាត់ខ្លួន ជនសង្ស័យបានហើយ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៣និង៤៥នាទី នៅចំណុចសណ្ឋាគារOSTRO បន្ទប់លេខ១៨ ជាន់ទី១ ភូមិ៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ៕

អត្ថបទដែលជាប់ទាក់ទង