Banner KNP Detail Top

យុវជនមួយក្រុមជិះម៉ូតូជូនមិត្តភក្តិទៅផ្ទះ ហើយត្រឡប់មកវិញ ត្រូវជនសង្ស័យមួយក្រុមទៀត

យុវជនមួយក្រុមជិះម៉ូតូជូនមិត្តភក្តិទៅផ្ទះ ហើយត្រឡប់មកវិញ ត្រូវជនសង្ស័យមួយក្រុមទៀត ជិះម៉ូតូដេញតាមធ្វើសកម្មភាពដកដាវគំរាមកាប់ប្លន់យកម៉ូតូមួយគ្រឿង ទៅដោយសុវត្ថិភាព

ភ្នំពេញ ៖ នៅ ថ្ងៃទី១៨ ខែមេសា ឆ្នំា២០២៤នេះ ក្រោយសាលាបឋមសិក្សាចាក់អង្រែ ផ្លូវ៣០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ រុន សុខហេង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ចំណែកម៉ូតូដែលជនសង្ស័យប្លន់យកទៅម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JQ 3673 ។
មុនពេលកើតហេតុពួកគាត់មានគ្នា៨នាក់បានជិះម៉ូតូ៤គ្រឿង ជូនមិត្តភក្ដិម្នាក់ទៅផ្ទះម្តុំព្រែកហូរ លុះជូនមិត្តភក្ដិដល់ផ្ទះហើយពួកគាត់ក៏ត្រឡប់មកវិញ នៅតែគ្នា៧នាក់តែប៉ុណ្ណោះជិះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែជួបក្រុមជនសង្ស័យមួយក្រុមដែលមានគ្នីគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ម៉ាកស៊ុយស៊ុគីនិច និងម៉ាកស្កុបពីនៅក្នុងដៃប្រដាប់ដោយដាវ បានធ្វើសកម្មភាពដេញគំរា.មកា.ប់ពួកគាត់ធ្វើអោយពួកគាត់ភ័យខ្លាច ក៏បានទុកម៉ូតូចោល ហើយរត់ចូលក្នុងភូមិផ្ទះប្រជាពលរដ្ឋជួយតែមិនមានអ្នកចេញមកជួយទេ ធ្វើអោយក្រុមជនសង្ស័យទាំងនោះឆ្លៀតឱកាសយកម៉ូតូហុងដាឌ្រីមសេរីឆ្នាំ២០២២ មួយគ្រឿងដែលជាប់សោស្រាប់នាំគ្នាជិះរត់គេចខ្លួនបាត់ស្រមោល ។


ក្រោយមកក៏មានកម្លាំងអាវុធហត្ថខណ្ឌមានជ័យបានចុះទៅកន្លែងកើតហេតុ ដើម្បីសួរនាំហើយក៏បាននាំអោយជនរងគ្រោះដែលជាម្ចាស់ម៉ូតូ ព្រឹកឡើងយកឯកសារពាក់ព័ន្ធ និងម៉ូតូមកដាក់ពាក្យបណ្ដឹង ដើម្បីអោយសមត្ថកិច្ចកំណត់មុខសញ្ញាឈានទៅរកការឃាត់ខ្លួនជនសង្ស័យយកមកចាត់ការតាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង