Banner KNP Detail Top

ចោរឆក់ទូរស័ព្ទម្នាក់ ជាជនជាតិវៀតណាម

ចោរឆក់ទូរស័ព្ទម្នាក់ ជាជនជាតិវៀតណាម បានជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទប្រជាពលរដ្ឋ និងភ្ញៀវ

ខេត្តស្វាយរៀង ៖ កាលពី ថ្ងៃទី១៩ មេសា ឆ្នាំ២០២៤ នៅខាងលិចច្រកទ្វារព្រំដែនអន្តរជាតិបាវិត ចំណុចផ្លូវបេតុងច្រកចូលកាស៊ីណូហេងហេង ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ កន្លងមកមានចោរតែងតែធ្វើសកម្មភាពជិះម៉ូតូឆក់ទូរស័ព្ទរបស់ប្រជាពលរដ្ឋនិងភ្ញៀវដែលដើរលេងឬទៅផ្សាររាត្រីនៅពេលយប់បានសម្រេចជាញឹកញាប់ ហើយជិះម៉ូតូគេចខ្លួនបាត់ស្រមោលមិនដែលចាប់បានទេ។ ទើបតែនៅយប់កើតហេតុនេះ ពេលធ្វើសកម្មភាពឆក់ទូរស័ព្ទពីប្រជាពលរដ្ឋបានហើយក៏ជិះម៉ូតូគេចខ្លួន ត្រូវប្រជាពលរដ្ឋស្រែកឆោឡោឱ្យជួយនាំគ្នាដេញតាម ហើយក៏មានរថយន្ត១គ្រឿងមកបាំងពីមុខបង្អាក់ដំណើរ ត្រូវប្រជាពលរដ្ឋចេញមកពទ្ធ័ស្ទាក់ក្របួចចាប់បានរួចប្រគល់ឱ្យសមត្ថកិច្ច។


ប្រភពព័ត៌មានបានបញ្ជាក់ថា ជាចោរដែលតែងតែធ្វើសកម្មភាពជិះម៉ូតូមកឆក់ទូរសព្ទដៃរបស់ប្រជាពលរដ្ឋនិងភ្ញៀវជាញឹកញាប់ ហើយបានសម្រេចរាល់លើក ។ ទោះបីជាប៉ិនប្រសប់ខាងឆក់យ៉ាងណា ក៏គង់តែជាប់អន្ទាក់សមត្ថកិច្ច ៕

អត្ថបទដែលជាប់ទាក់ទង