Banner KNP Detail Top

ស្រាវជ្រាវយ៉ាងល្អិតល្អន់អស់រយ:ពេល៦ថ្ងៃ ទើបចាប់បាន

ស្រាវជ្រាវយ៉ាងល្អិតល្អន់អស់រយ:ពេល៦ថ្ងៃ ទើបចាប់បាន បទកាប់ជនបរទេសបម្រុងប្លន់ទ្រព្យសម្បត្តិ

ខេត្តកំពត ៖ ក្រោយពីធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់អស់រយ:ពេល៦ថ្ងៃ ទើបនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១២និង២៩នាទីយប់ឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ទើបកម្លាំង ផែននគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តកំពត បានឈានទៅឃាត់ខ្លួនយុវជន៤នាក់ក្រោមបទសង្ស័យកាប់ជនបរទេសបម្រុងប្លន់ទ្រព្យសម្បត្តិកាលពីវេលាង២និង២៥នាទីយប់ឈានចូលព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត។
ជនសង្សយ័ទាំង៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមនឹងវត្ថុតាងមាន ១-ឈ្មោះ កែវ សំណាង ហៅណាង ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ។ ២-ឈ្មោះ ង៉ូវ សម្បត្តិ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។ ៣-ឈ្មោះ ញ៉ សុជាតិ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត និង៤-ឈ្មោះ នួន ទិចណយ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិព្រៃត្នោត ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ពាក់ព័ន្ធ័ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្លន់ (កាប់ នឹងកាំបិត) នៅភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត កាលពីវេលាម៉ោង២និង២៥នាទីយប់ឆ្លងចូលថ្ងៃទី១២ មេសា ឆ្នាំ២០២៤ ។
ជនរងគ្រោះឈ្មោះ JOACHIM WALTER ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិអាឡឺម៉ង់ កាន់លិខិតឆ្លងដែនលេខ:C4KXN02W7 បណ្ដាលឱ្យរងរបួសរយះម្រាមដៃកណ្ដាល (ដៃខាងស្តាំ)១កន្លែង រយះបាតដៃខាងដៃឆ្វេង(ដៃខាងឆ្វេង)១កន្លែង រយះខ្នងម្រាមកូនដៃឆ្វេង០១កន្លែង។


ជនរងគ្រោះមិនបានបាត់បង់សម្ភារៈអ្វីឡើយគ្រាន់តែរងរបួសធ្ងន់ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស៊ុនយ៉ាឃៀលចម្ការដូង ស្ថិតក្នុងសង្កាត់បឹងទូក ក្រុងបូកគោ។
វត្ថុតាងដែលកម្លាំងសមត្ថកិច្ចដកហូតមាន កាំបិតប៉័ងតោចំនួន០១ដើម, កាំបិតចែតដងឈើចំនួន ០១ដើម, ចំពាមកៅស៊ូចំនួន ០១ និងទូរសព្ទដៃចំនួន១គ្រឿង ពណ៌ទឹកប៊ិក គ្មានស៊ីម ។


ជនសង្ស័យទាំង៤នាក់ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង