Banner KNP Detail Top

ផ្ទះល្វែងចំនួន២ល្វែង ត្រូវបានអគ្គិភ័យឆាបឆេះ ខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន

ផ្ទះល្វែងចំនួន២ល្វែង ត្រូវបានអគ្គិភ័យឆាបឆេះ ខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន ហើយបណ្តាលឲ្យ របួសធ្ងន់ម្ចាស់ផ្ទះ២នាក់ ប្តីប្រពន្ធ និងកូនប្រុសម្នាក់អាយុ៦ឆ្នាំ

ភ្នំពេញ៖ កាលពី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅផ្ទះលេខ១២-១៤ ផ្លូវលេខ១៦ បុរីពិភពថ្មីឈូកវ៉ា២ ភូមិតឹក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះជាជនជាតិហ្វីលីពីន មួយគ្រួសារ ចំនួន១៣នាក់ ប្រុស៣នាក់ ស្រី១០នាក់ ក្នុងនោះប្តីមានឈ្មោះ រ៉ូ លីន អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះ ស៊េន នី អាយុ៤០ឆ្នាំ មានកូនចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ចំណែកនារីចំនួន៧នាក់ទៀត ត្រូវជាប្អូន និងក្មួយ រស់នៅផ្ទះកើតហេតុជុំគ្នា ។
បើតាមសម្តីអ្នកបកប្រែបានឱ្យដឹងថា ខណៈដែលម្ចាស់ផ្ទះកំពុងដេកលង់លក់ ស្រាប់តែឮសំឡេងផ្ទុះត្រង់ប្រអប់ភ្លើង នៅផ្នែកខាងក្រោម ទើបឆាបឆេះចេញជាអណ្តាតភ្លើង រាលដាលពេញក្នុងផ្ទះតែម្តង បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ ម៉ូតូចំនួន២គ្រឿង កង់ចំនួន៣គ្រឿង សាឡុង ខូចពិដាន សម្ភារៈផ្សេងទៀត នៅជាន់ក្រោម រងរបួសធ្ងន់៣នាក់ មានប្តីប្រពន្ធ រលាកខ្លួន ជើង ចំណែកកូនប្រុស ឈ្លក់ផ្សែង បណ្តាលឱ្យសន្លប់ ។


ហេតុការណ៍នេះដែរគេឃើញរថយន្តដឹកទឹករបស់បុរី ចេញទៅជួយបាញ់ពន្លត់ភ្លើង និងអ្នកជិតខាង ប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ និងទុយោទឹក បាញ់ពន្លត់ភ្លើងឱ្យរលត់ទៅវិញ ។ ជនរងគ្រោះរបួសធ្ងន់២នាក់ ប្តីប្រពន្ធ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកសែនសុខដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកកូនប្រុសអាយុ៦ឆ្នាំ ត្រូវបានក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យគន្ធបុប្ផា ៕

អត្ថបទដែលជាប់ទាក់ទង