Banner KNP Detail Top

រថយន្តធុនធំមួយគ្រឿងដឹកខ្ទឹម ស សង្ស័យដឹកលើសទម្ងន់

រថយន្តធុនធំមួយគ្រឿងដឹកខ្ទឹម ស សង្ស័យដឹកលើសទម្ងន់ បើកឆ្លងកាត់ក្រោមស្ពានមរតកតេជោ ស្រាប់តែស្រុតដីជាប់ផុង ផ្អៀងមួយចំហៀងចាក់ខ្ទឹមចោល

ភ្នំពេញ ៖ កាលពី ថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៤ ស្ថិតនៅចំណុចក្រោមស្ពានអាកាសមរតកតេជោ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកទំនិញធុនធំមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-6135 បើកបរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងមកជើង លុះបើកឆ្លងកាត់ចូលក្រោមស្ពាន ខណៈមកដល់ចំណុចកើតហេតុ រថយន្តស្រាប់តែផុងដីលិចកង់ខាងក្រោយមួយចំហៀង បណ្ដាលឱ្យរថយន្តផ្អៀងស្ទើរក្រឡាប់ចាក់ខ្ទឹមចោលពេញផ្លូវ ប៉ុន្តែសំណាងល្អ រថយន្តមិនបានក្រឡាប់ នឹងមិនបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនោះដែរ ។


សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ត្រួតពិនិត្យនៅទីតាំងកន្លែងកើតហេតុ ដោយសារតែរថយន្តគ្រោះថ្នាក់ដោយខ្លួនឯង មិនបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ សមត្ថកិច្ចក៏អនុញ្ញាតឱ្យម្ចាស់រថយន្តយកទៅជួសជុលដោយខ្លួនឯង៕

អត្ថបទដែលជាប់ទាក់ទង