Banner KNP Detail Top

អគ្គិភ័យកំពុងតែឆេះផ្ទះប្រជាពលរដ្ឋ នៅម្តុំចំណតឡានគីឡូម៉ែត្រលេខ៩

អគ្គិភ័យកំពុងតែឆេះផ្ទះប្រជាពលរដ្ឋ នៅម្តុំចំណតឡានគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះ ខណ្ឌឬសីកែវ

ភ្នំពេញ ៖ នៅ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុច ផ្ទះលេខ ២៩២ ផ្លូវលំ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ។

ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ អគ្គិភ័យនេះធ្វើឱ្យឆេះឆេះផ្ទះឈើលើថ្មក្រោម ទំហំ០៦ម៉ែត្រ X១១ម៉ែត្រ ចំនួន០១ខ្នង រួមទាំងសម្ភារប្រើប្រាស់អស់ទាំងស្រុង ហើយឆេះរាលដាលដល់ផ្ទះឈើ ចំនួន ០១ខ្នងទៀតអស់ទាំងស្រុង រួមទាំងម៉ូតូម៉ាក Viva ពណ៌ខ្មៅចំនួន ០១គ្រឿង ឆេះរោលដល់ជញ្ជាំងផ្ទះវីឡាខូចខាត ២០% និងឆេះរោលដល់ជញ្ជាំងផ្ទះថ្មខូចខាត ១០%។


នៅម៉ោង១១:១៥នាទីព្រឹក ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១១ឡាន ស្មើនឹង ៤៤ម៉ែត្រគូប,រថយន្តអគ្គិភ័យបុរីវិមានភ្នំពេញចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១ឡានស្មើនឹង ០៤ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរហ្គេងស្បឺតចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប។ ករណីឆេះនេះដែរ កងកម្លាំងសមត្ថកិច្ចកំពុងតែអន្តរាគមន៍យ៉ាងញាប់ដៃ ញាប់ជើងផងដែរ ។ ប៉ុន្តែគេសង្ស័យថា មកពីទុស្សេខ្សែភ្លើង ពីព្រោះតាមម្ចាស់ផ្ទះបាននិយាយថា ភ្លើងបានឆាបឆេះពីជាន់ទី១ ដែលផ្ទះធ្វើពីឈើប្រក់ក្បឿង ៕

អត្ថបទដែលជាប់ទាក់ទង