Banner KNP Detail Top

បុរសម្នាក់ បានជិះម៉ូតូមួយគ្រឿង ឌុបស្រីស្នេហ៍បំណងយកទៅដេកនៅផ្ទះសំណាក់ តែមិនទាន់ដល់ផង ត្រូវជនសង្ស័យមួយក្រុម ជិះម៉ូតូ២គ្រឿង មកធ្វើសកម្មភាពដកកាំភ្លើងខ្លីភ្ជង់ វ៉ៃបែកក្បាល ហេីយប្លន់យកម៉ូតូ ជិះគេចខ្លួនបាត់ស្រមោល

បុរសម្នាក់ បានជិះម៉ូតូមួយគ្រឿង ឌុបស្រីស្នេហ៍បំណងយកទៅដេកនៅផ្ទះសំណាក់ តែមិនទាន់ដល់ផង ត្រូវជនសង្ស័យមួយក្រុម ជិះម៉ូតូ២គ្រឿង មកធ្វើសកម្មភាពដកកាំភ្លើងខ្លីភ្ជង់ វ៉ៃបែកក្បាល ហេីយប្លន់យកម៉ូតូ ជិះគេចខ្លួនបាត់ស្រមោល


ភ្នំពេញ ៖ នៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃ ទី២០ ខែមករាឆ្នាំ២០២៣ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២១ ឌុបស្រីស្នេហ៍បំណងយកទៅដេកនៅផ្ទះសំណាក់ តែមិនទាន់ដល់ផងត្រូវជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងមកធ្វើសកម្មភាពដកកាំភ្លើងខ្លីភ្ជង់វ៉ៃបែកក្បាលហេីយប្លន់យកម៉ូតូជិះគេចខ្លួនបាត់ស្រមោល ត្រង់ចំណុចដីឡូត៍មួយកន្លែងកែងនឹងផ្លូវលេខ៣០ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសរងគ្រោះមានឈ្មោះ ផុត សុផាត អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងបាញ់ថ្នាំឡាន ស្នាក់នៅជិតវត្តស្លែង តាមបណ្តាយផ្លូវជាតិលេខ៣ មានស្រុកកំណើតនៅស្រុកទ្រាំង ខេត្តតាកែវ ។ រីឯនារីជាគូស្នេហ៍មានអាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅKTVមួយកន្លែង ស្នាក់នៅទួលពង្រ ជិតកន្លែងកើតហេតុ មានស្រុកកំណើតនៅខេត្តស្វាយរៀង។ ម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់នោះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ7842 (មិនចាំតួអក្សរ) ។

ដំបូងឡើយរូបគាត់និងសង្សាររបស់គាត់បានចេញពីក្លិបវីតណាយ ហើយក៏ជិះម៉ូតូតាមផ្លូវទួលពង្រមកដល់ភ្លើងស្តុបទួលពង្រក៏ឈប់ទិញបាយនិងទឹកសុទ្ធមួយដប រួចជិះបន្តទៅផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត និងបត់ទៅទិសខាងជើងតាមបណ្ដោយផ្លូវលំក្នុងគោលបំណងចូលដេកក្នុងផ្ទះសំណាក់ ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូពីរគ្រឿងមកពីក្រោយបានកៀរម៉ូតូគាត់ឲ្យដួល ហើយក៏បានដកកាំភ្លើងខ្លីគំរាមពួកគាត់ ខណៈពេលនោះគាត់បានរត់ចេញពីកន្លែងកើតហេតុដោយជនសង្ស័យម្នាក់នានដេញតាមយកកាំភ្លើងវ៉ៃក្បាលគាត់បណ្ដាលឱ្យបែកនឹងយកទូរស័ព្ទដៃមួយគ្រឿងថែមទៀត។ ចំណែកជនសង្ស័យម្នាក់ទៀតក៏ទះកំផ្លៀងស្ត្រីដែលត្រូវជាសង្សាររបស់គាត់បណ្ដាលឲ្យដួលខ្ទាតចូលទៅក្នុងព្រៃត្រែង។ឆ្លៀតពេលនោះជនសង្ស័យក៏បានលើកម៉ូតូរបស់គាត់ជិះទៅទិសខាងត្បូងគេចបាត់ស្រមោលទៅ។


សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ បានចុះមកដល់កន្លែងកើតហេតុ ដោយបានត្រឹមនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង និងសួរនាំកំណត់មុខសញ្ញាដើម្បីធ្វើការស្រាវជ្រាវចាប់ជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់ប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង