Banner KNP Detail Top

បង្ក្រាបបទល្មើសករណី ធ្វើឲ្យខូចខាតដោយចេតនា

បង្ក្រាបបទល្មើសករណី ធ្វើឲ្យខូចខាតដោយចេតនា , រំលោភលើលំនៅដ្ឋានអ្នកដ៏ទៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

កណ្តាល ៖ បង្ក្រាបបទល្មើសករណី ធ្វើឲ្យខូចខាតដោយចេតនា , រំលោភលើលំនៅដ្ឋានអ្នកដ៏ទៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

ប្រភពព័ត៌មានបានបញ្ជាក់ថា នៅកេីតហេតុនៅ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៦ និង ២០ នាទី នៅចំណុច ភូមិស្រែអំពិល ឃុំឈេីទាល ស្រុកកៀនស្វាយខេត្តកណ្តាល ។


ជនសង្ស័យ ០១ នាក់ឈ្មោះ ណាវ ណារិទ្ធ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរមិនពិត (ឃាត់ខ្លួន)និងប្រេីប្រាស់គ្រឿងញៀនរយៈពេល១០ឆ្នាំមកហេីយ។
ជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនិតិវិធី ច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង