Banner KNP Detail Top

សមត្ថកិច្ចស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនមុខសញ្ញាលួច

សមត្ថកិច្ចស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនមុខសញ្ញាលួច ដោយមានស្ថានទម្ងន់ទោសចំនួន ០២នាក់

បាត់ដំបង ៖ កាលពីថ្ងៃទី១០ខែឧសភា ឆ្នាំ២០២៤ អនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្ត មសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេ នីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរ បាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សន និល អ ធិការនគរបាលស្រុក រតនមណ្ឌល បានដឹកនាំកម្លាំង ជំនាញផ្នែកព្រហ្មទណ្ឌ រួមជាមួយ កម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋផ្លូវមាស បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ឈ្មោះ លី វណ្ណី ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិសេកសក ឃុំផ្លូវមាស ស្រុក រតនមណ្ឌល ខេត្តបាត់ដំបង និងឈ្មោះ ឆែម តុលា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយនាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ។


សូមជម្រាបជូនថាមូលហេតុដែលនាំខ្លួនមកនេះ គឺស្របតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឡាក់ ប៊ុនគាភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មុខរបរ អ្នកគ្រប់គ្រងអាហារដ្ឋានសេកសក បានប្តឹងចូលមកសមត្ថកិច្ចនគរបាលអំពីករណីជនសង័្សយលួចគាស់ទម្លុះទម្លាយ នៅទីតាំងរបស់គាត់ហើយលួចយកទ្រព្យសម្បត្តិនៅក្នុងនោះអស់ចំនួន ០៣ លើកមកហើយដែលក្នុងពាក្យបណ្តឹង សូមស្នើដល់ សមត្ថកិច្ចនគរបាលជួយស្រាវជ្រាវរកជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ផ្តើមពីបញ្ហានេះទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវពីទីកន្លែងកើតហេតុដំបូង រហូតឈានដល់ការឃាត់ខ្លួនជនសង័្សយខាងលើនៅថ្ងៃទី១០ ខែ ឧសភាឆ្នាំ ២០ ២៤ តែម្តងហើយនៅចំពោះមុខសមត្ថកិច្ចរូបគេទាំង ពីរនាក់បានឆ្លើយសារភាពថាគេពិតជាបានធ្វើស កម្មភាពគាស់ទម្លុះទម្លាយចូលលួចយកទ្រព្យសម្បត្តិនៅទីនោះចំនួន០៣លើក ពិតប្រាដកមែន។
សមត្ថកិច្ចនគរបាលបានរៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង