Banner KNP Detail Top

ឃាត់ខ្លួនបុគ្គលិកហាងកាហ្វេ ពាក់ព័ន្ធជួញដូរនូវសារធាតុញៀន នៅភ្នំពេញ

ឃាត់ខ្លួនបុគ្គលិកហាងកាហ្វេ ពាក់ព័ន្ធជួញដូរនូវសារធាតុញៀន នៅភ្នំពេញ

ភ្នំពេញ ៖ នៅថ្ងៃទី ១៩ ខែ មករា ឆ្នាំ២០២៣ កំលាំងជំនាញខណ្ឌ បានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចភូមិក្រោលគោ សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០១ នាក់ មានឈ្មោះ សូ រ៉ូហ្សា ភេទ ប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅក្នុង ផ្ទះលេខ១៩៦d ផ្លូវលំ ខណ្ឌ ពោធិ៍សែនជ័យរាជធានីភ្នំពេញ មុខរបរ បុគ្គលិកហាងកាហ្វេ។
សម្ភារ:ដកហូតមាន : ក្រាមពណ៌ស ថ្លា ចំនួន ០៦ កញ្ចប់ និង ថ្នាំគ្រាប់ចំនួន ០២គ្រាប់ ។
ឃាត់ខ្លួនជនសង្ស័យបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីបន្តនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង