Banner KNP Detail Top

ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅសង្កាត់ចោមចៅទី១

ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅសង្កាត់ចោមចៅទី១

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុច ផ្ទះលេខ ៤B ផ្លូវបេតុង ក្រុមទី២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ហេតុការណ៍អគ្គិភ័យនេះមិនទាន់ដឹងពីមូលហេតុនៅឡើយទេ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវកំពុងស្រាវ។ អគ្គីភ័យនេះធ្វើឱ្យឆេះបន្ទប់ទំហំ ០៤ម៉ែត្រ x០៣ម៉ែត្រ ចំនួន ០១បន្ទប់ រួមទាំងសម្ភារៈមួយចំនួន ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។

នៅម៉ោង ១៩នឹង១០នាទីយប់ នាថ្ងៃខែ ឆ្នាំដដែល អគ្គីភ័យនេះត្រូវបានពន្លត់ទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យបង្កា និងពន្លត់អគ្គិភ័យ : ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង ១២ម៉ែត្រគូប។ រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប។ រថយន្តអគ្គិភ័យក្រុមហ៊ុនកាណាឌីយ៉ាចំនួន ០១គ្រឿង ប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប៕

អត្ថបទដែលជាប់ទាក់ទង