Banner KNP Detail Top

គ្រឿងញៀន ជិត២តោន សមត្ថកិច្ចចំរុះបង្ក្រាបរឹបអូសបានដែលជាវត្ថុតាង

គ្រឿងញៀន ជិត២តោន សមត្ថកិច្ចចំរុះបង្ក្រាបរឹបអូសបានដែលជាវត្ថុតាង ក្នុងជាបន្តបន្ទាប់កន្លងមកនៅក្នុងខេត្តព្រះសីហនុ និងត្រូវយកទៅដុតកម្ទេចចោល…

ព្រះសីហនុ ៖ នៅថ្ងៃ២៥មិថុនា២០២៤ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចូលរួមពីសមត្ថកិច្ចចំរុះ បានបង្ហាញវត្ថុតាងគ្រឿងញៀ.នជិត២តោន ដែលសមត្ថកិច្ចចំរុះបង្ក្រា.បរឹបអូសបានក្នុងខេត្តព្រះសីហនុ ជាបន្តបន្ទាប់កន្លងមក មុននឹងយកទៅដុតកម្ទេចចោល។

ប្រភពព័ត៌មានបានបញ្ជាក់ថា សកម្មភាពបង្ហាញត្រួតពិនិត្យតាមនិតិវិធីនេះធ្វើឡើងនៅ សាលាដំបូងខេត្តព្រះសីហនុ ក្រោមវត្តមាន ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងអញ្ជើញចូលរួមពីលោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ ប្រធានមន្ទីរប្រឆាំ.ងបទល្មើ.សគ្រឿងញៀ.ន ព្រមទាំងតំណាងកងកម្លាំងមានសមត្ថកិច្ចរួមមាននគរបាល កងរាជអាវុធហត្ថ មន្ត្រីតំណាងអាជ្ញាធររដ្ឋបាលខេត្ត និងមន្ត្រីបច្ចេកទេសពាក់ពន្ធ័។

ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដោយបញ្ជាក់ថា វត្ថុតាងគ្រឿងញៀ.នទាំងអស់នេះ នឹងយកទៅដុតកម្ទេចចោលជាសាធារណៈមុខមហាជនឆាប់ៗនេះ ៕

អត្ថបទដែលជាប់ទាក់ទង