Banner KNP Detail Top

ឃាត់ខ្លួនបុរសម្នាក់ ស្រុកត្រាំកក់ ករណី..ហិ..ង្សា.. នឹងគំ..រា..មថានឹងស..ម្លា..ប់

ឃាត់ខ្លួនបុរសម្នាក់ ស្រុកត្រាំកក់ ករណីហិង្សា នឹងគំរាមថានឹងសម្លាប់ ខឹងសុំលុយម្ដាយទៅទិញថ្នាំញៀនជក់មិនបាន (ធ្លាប់ជាប់មណ្ឌលកែប្រែ ០១ដង និងជាប់ពន្ធនាគារ ០២ដង)

តាកែវ ៖ នៅថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានទទួលពាក្យបណ្ដឹង ០១ច្បាប់ពីឈ្មោះ ហ៊ួក អុក ភេទស្រី អាយុ ៦០ ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលខ្លឹមសារបណ្ដឹងបានប្ដឹងពីកូនប្រុសរបស់ខ្លួនឈ្មោះ វ៉ន ប៉ាវ ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ដដែលបានប្រេីប្រាស់អំពើហិង្សា និងគំរាមថានឹងសម្លាប់ មកលេីរូបគាត់ដែលត្រូវជាម្ដាយ មូលហេតុ ដោយជនសង្ស័យឈ្មោះ វ៉ន ប៉ាវ ខឹងសុំលុយម្ដាយទៅទិញថ្នាំញៀនជក់មិនបាន។

ប្រភពព័ត៌មានបានបញ្ជាក់ថា បន្ទាប់ពីទទួលបានបណ្ដឹង និងដោយមានបញ្ជាពីលោកឧត្ដមសេនីយ៍ទោស្នងការ ព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយលោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យឈ្មោះ វ៉ន ប៉ាវ មកធ្វេីការសាកសួរកសាងសំណុំរឿងទៅតាមនីតិវិធី។


សូមបញ្ជាក់ថា ជនសង្ស័យតែងតែប្រេីប្រាស់ហិង្សាទៅលេីឪពុកម្ដាយរបស់ខ្លួន និងយករបស់របរក្នុងផ្ទះទៅលក់ដេីម្បីទិញថ្នាំញៀនជក់។
ជនសង្ស័យធ្លាប់ជាប់មណ្ឌលកែប្រែ ០១ដង និងជាប់ពន្ធនាគារ ០២ដង រួចមកហេីយ

អត្ថបទដែលជាប់ទាក់ទង