Banner KNP Detail Top

ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ សមត្ថកិច្ចចាប់ខ្លួនករណីគំរាមកំហែងថានឹងស..ម្លា..ប់

ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ សមត្ថកិច្ចចាប់ខ្លួនករណីគំរាមកំហែងថានឹងសម្លាប់

ខេត្តកណ្ដាល៖ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងផ្ទះរបស់ជនរងគ្រោះស្ថិតនៅភូមិអន្លង់ឈើខ្លាង ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ មាល ខឿន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិអន្លង់ឈើខ្លាង ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល(ត្រូវជាឪពុកបង្កើត) ។ ចំណែកជនសង្ស័យឈ្មោះ ខឿន ខុម ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអន្លង់ឈេីខ្លាង ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល(ត្រូវជាកូនបង្កើត) ។ សម្ភារៈខូចខាត៖
១-ពាងសម្រាប់ដាក់ទឹកចំនួន០២
២-កង់ចំនួន០១
៣-ឆ្នាំងបាយចំនួន០២។


កន្លងមកជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនហេីយធ្លាប់គំរាមកំហែងថានឹងសម្លាប់និងធ្លាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ៦ លើករួចមកហើយ។ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៣ និង១០នាទី ជនសង្សយ័បានសុំលុយពីជនរងគ្រោះចំនួន៣០០០០រៀល ដើម្បីយកទៅទិញស្រាបៀរផឹក ប៉ុន្តែជនរងគ្រោះបានឆ្លើយថាអត់មានលុយទេ ភ្លាមនោះជនសង្ស័យដោយមានចិត្តខឹងបានយកដំបងទំហំប៉ុនកដៃទៅវ៉ៃកង់បណ្ដាលឱ្យខូចខាតកន្លែងមួយចំនួននិងបានយកកូនកាំបិតកាត់សំបកកង់ថែមទៀត។ ភ្លាមនោះជនរងគ្រោះមានការភ័យខ្លាចបានរត់ទៅទិញជំពាក់ស្រាបៀរគេចំនួនពីរកំប៉ុងយកមកឱ្យជនសង្ស័យ។ បន្ទាប់មកជនសង្ស័យបានផឹកស្រាបៀរអស់ បានធ្វើសកម្មភាពវ៉ៃពាងបែកអស់ចំនួន២ និងស្រែកគំរាមរកសម្លាប់ជនរងគ្រោះ ហើយជនរងគ្រោះបាននិយាយទៅជនសង្ស័យថា វ៉ៃល្មមៗបាន ហេីយ តែជនសង្ស័យមិនព្រមស្តាប់ ក៏យកដំបងនោះដេញវៃជនរងគ្រោះថែមទៀតតែមិនត្រូវ។ ក្រោយមកឪពុករបស់ជនសង្ស័យបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិលដេីម្បីអោយជួយធ្វើអន្តរាគមន៍។ ភ្លាមនោះ ក្រោយពីទទួលបានពាក្យបណ្ដឹង ហើយ កម្លាំងប៉ុស្តិ៍ព្រែកអំបិលបានចុះទៅដល់កន្លែងកេីតហេតុធ្វេីការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្តុតាងមកប៉ុស្តិ៍ដេីម្បីធ្វេីការសាកសួរ។
ជនសង្សយ័ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង