Banner KNP Detail Top

ប៉ូលិសថៃ រកឃើញតម្រុយ ពាក់ព័ន្ធការ..ស្លា..ប់…ម..នុ..ស្ស..៦..នា..ក់

ប៉ូលិសថៃ រកឃើញតម្រុយ ពាក់ព័ន្ធការស្លាប់មនុស្ស៦នាក់ ក្នុងបន្ទប់សណ្ឋាគារផ្កាយ៥

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃពុធទី១៧ខែកក្កដាឆ្នាំ២០២៤, ប៉ូលិសថៃជឿជាក់ថា មនុស្ស៦នាក់ ពិតជាត្រូវបានបំពុលស្លាប់ ក្នុងបន្ទប់សណ្ឋាគារលំដាប់ផ្កាយ៥មែន ហើយប៉ូលិសទទួលតម្រុយថា ក្នុងចំណោមនោះ មានស្រ្តីម្នាក់ គឺជាអ្នកដាក់ថ្នាំបំពុល រួចក៏ធ្វើអត្តឃាតតាមក្រោយ។
ជនរងគ្រោះទាំង៦ មានសញ្ជាតិអាមេរិក២នាក់ គឺ Sherine Chong អាយុ ៥៦ឆ្នាំ និង Dang Hung Van អាយុ ៥៥ឆ្នាំ ចំណែក៤នាក់ទៀត គឺជាជនជាតិវៀតណាម ឈ្មោះ Thi Nguyen Phuong អាយុ៤៦ឆ្នាំ និងប្តីឈ្មោះ Hong Pham Thanh អាយុ៤៩ឆ្នាំ, Thi Nguyen Phuong Lan អាយុ៤៧ឆ្នាំ និង Dinh Tran Phu អាយុ៣៧ឆ្នាំ។
ប៉ូលិសបញ្ជាក់ថា ក្រោយការសាកសួរសាក្សី, ករណីនេះ គឺលាតត្រដាងយ៉ាងច្បាស់ថា មានជាប់ពាក់ព័ន្ធជាមួយរឿងចំពាក់លុយកាក់ ហើយស្រ្តីឈ្មោះ Sherine Chong គឺជាអ្នកដាក់ថ្នាំបំពុលមនុស្ស៥នាក់ទៀត រួចក៏ធ្វើអត្តឃាតតាមក្រោយ។
ប៉ូលិសបន្ថែមថា ក្នុងចំណោមអ្នកទាំង៦ គឺមានម្ចាស់លុយ អ្នកខ្ចី និងអ្នកធានា ហើយបើនិយាយពីទំហំទឹកប្រាក់វិញ គឺមានចំនួន ១០លានបាត (ជិត ២៨០ ០០០ដុល្លារអាមេរិក)។


សាកសពមនុស្សទាំង៦នាក់ ត្រូវបានអ្នករៀបចំបន្ទប់សណ្ឋាគារ Grand Hyatt Erawan ប្រទះឃើញស្លាប់ កាលពីរាត្រីថ្ងៃអង្គារ ខណៈក្រុមស៊ើបអង្កេតជឿថា ពួកគេផុតដង្ហើមអស់រយៈពេល២៤ម៉ោងទៅហើយ។
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធនេះដែរ អគ្គស្នងការរងប៉ូលិសក្រុងបាងកក លោក Noppassin Poonsawat និយាយថា អ្នកទាំង៦ បាន Check in សណ្ឋាគារខុសពេលគ្នា ហើយស្នាក់នៅក្នុងបន្ទប់ចំនួនប្រាំ ពោលគឺបួនបន្ទប់នៅជាន់ទីប្រាំពីរ និងមួយបន្ទប់នៅជាន់ទីប្រាំ។ លុះមកដល់ថ្ងៃចន្ទ Chong បានល្បួងទាំងអស់គ្នាឲ្យមកចូលបន្ទប់លេខ៥០២ នៅជាន់ទីប្រាំ រួចក៏ធ្វើសកម្មភាពតែម្តង។
បច្ចុបន្ននេះ ប៉ូលិសថៃ កំពុងបន្តការស៊ើបអង្កេត ហើយនឹងធ្វើសន្និសីទសារព័ត៌មានជាបន្តបន្ទាប់ បើទទួលបានព័ត៌មាន ឬតម្រុយថ្មីៗ៕

អត្ថបទដែលជាប់ទាក់ទង