អគារបុគ្គលិកកាស៊ីណូយីហោ”ជីងបី” ស្ថិតនៅជាន់ទី៩ នៅខេត្តព្រះសីហនុ ត្រូវបានអគ្គិភ័យឆាបឆេះទាំងយប់
អគារបុគ្គលិកកាស៊ីណូយីហោ”ជីងបី” ស្ថិតនៅជាន់ទី៩ នៅខេត្តព្រះសីហនុ ត្រូវបានអគ្គិភ័យឆាបឆេះទាំងយប់
ខេត្តព្រះសីហនុ៖ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកេីតឡេីងកាលពីវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅអគារបុគ្គលិកកាស៊ីណូយីហោ”ជីងបី” ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
អគារបុគ្គលិកកាស៊ីណូយីហោ”ជីងបី” ស្ថិតនៅជាន់ទី៩ នៅខេត្តព្រះសីហនុ ត្រូវបានអគ្គិភ័យឆាបឆេះទាំងយប់ បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចជំនាញចុះជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់។
មន្រ្តីនគរបាលក្រុងព្រះសីហនុបានឱ្យដឹងថា ៖ ១-អ្នកគ្រប់គ្រងទីតាំងសណ្ឋាគារឈ្មោះ គឹម ណាង ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះ គួច រិនណារ៉ែន ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ (រីសុិប សណ្ឋាគារឡឹមុន) ៣-ឈ្មោះ អេង សុភឿន ភេទប្រុស អាយុ៤០ឆ្នាំ (សន្តិសុខ ត្រូវជាប្ដីរបស់ឈ្មោះគួច រិនណារ៉ែន) ។ ការខូចខាតរួមមាន ឆេះបន្ទប់ទំហំ ៤ម៉ែត្រ×៨ម៉ត្រ និងម៉ាសុីនទូហ្គេម០១គ្រឿងឆេះទាំងស្រុង ។ មូលហេតុ៖ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីម៉ាស៊ីនទូហ្គេមបង្កឱ្យផ្ទុះឆេះ ។
យោងតាមរបាយការណ៍របស់ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជានៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះថា ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច ១១៧ នៅវេលាម៉ោង ២២ និង១៣ នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងជួយធ្វើអន្តរាគមន៍ភ្លាមៗ។
ជាក់ស្ដែងជាលទ្ធផល នៅម៉ោង២២ និង២៥នាទី កម្លាំងសមត្ថកិច្ចចម្រុះ និងរថយន្តពន្លត់អគ្គិភ័យបានចុះធ្វើអន្តរាគមន៍ដល់កន្លែងកើតហេតុ បាញ់ទឹកពន្លត់រលត់ទាំងស្រុងនៅម៉ោង ២៣ និង១៥នាទីដដែល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៤គ្រឿង (រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន០៣គ្រឿង និងរថយន្តរបស់កងរាជអាវុធហត្ថខេត្តចំនួន ០១គ្រឿង) ប្រើប្រាស់ទឹកអស់ចំនួន ០៣រថយន្ត។ អគ្គិភ័យនេះបណ្តាលឱ្យខូចខាតសម្ភារអស់មួយចំនួន ។
គួរបញ្ជាក់ថា ក្នុងហេតុការណ៍នេះដែរ មិនបង្កឱ្យគ្រោះថ្នាក់ដល់មនុស្សនិងមិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ។ ចំពោះមូលហេតុស្ថិតក្នុងការស្រាវជ្រាវ។ ករណីនេះបានបញ្ចប់នៅ ម៉ោង ០៥:០៧ នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ៕