Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀន

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀន

ស្រុកត្រាំកក់ : កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ដោយមានបទបញ្ជារយ៉ាងម៉ើងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោក លីម ហ៊ន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ។

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឧត្តមសុរិយា សហការជាមួយ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដឹកនាំដោយលោក វរៈសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ចំនួន ០១ទីតាំង ស្ថិតក្នុងភូមិត្រពាំងរុន ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ខុន ញ៉េង ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិក្ងោកពង ឃុំពពេល ស្រុកត្រាំកក់ (ប្រើប្រាស់) ដកហូតវត្ថុតាងនៅនឹងខ្លួនជនសង្ស័យ បានរួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់ ទូរស័ព្ទចំនួន ០១គ្រឿង និងម៉ូតូ ០១គ្រឿង ភ្លាមនោះសមត្ថកិច្ចយើងក៏បានឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថតាងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង