Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមម្នាក់ ករណីប្រើហិង្សាទៅលើសង្សារ

ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមម្នាក់ ករណីប្រើហិង្សាទៅលើសង្សារ

ខេត្តស្វាយរៀង៖ នៅ ថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២៤ នៅចំណុចបន្ទប់លេខ២០៣ ផ្ទះសំណាក់លុចសារី ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមម្នាក់ករណីប្រើហិង្សាយកកាំបិតចាក់ទៅលើសង្សារបណ្ដាលអោយរបួស។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ប៊ួយ ដឺជីង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅខេត្តហ្វាប៊ិញ ប្រទេសវៀតណាម។
ចំណែកនារីរងគ្រោះមានឈ្មោះ ចឹង ធីហៀង អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅឃុំវ៉ាងហ្វុក ស្រុកលីងយ៉ាង ខេត្តហាយយឿង។

ប្រភពបានបញ្ជាក់ថា ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានទទួលពាក្យបណ្តឹង០១ច្បាប់ពីនារីរងគ្រោះ បានប្តឹងចោទប្រកាន់ទៅលើឈ្មោះ ប៊ួយ ដឺជីង (ត្រូវជាសង្សារ)ថា បានប្រើហិង្សាយកកូនកាំបិតចុងស្រួចចាក់មកលើខ្លួនបណ្តាលឱ្យរបួសជាច្រើនកន្លែង នៅចំណុចបន្ទប់លេខ២០៣ ផ្ទះសំណាក់ លុចសារី ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបាវិតបានចុះទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យយកមកសួរនាំនៅប៉ុស្តិ៍រដ្ឋបាល។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើហឹង្សាយកកូនកាំបិតចុងស្រួចចាក់ទៅលើឈ្មោះ ចឹង ធីហៀង ដែលត្រូវជាសង្សាររបស់ខ្លួនពិតប្រាកដមែន ដោយសារតែខ្លួនខឹងសង្សារ និង ប្រច័ណ្ឌ។ ជនសង្ស័យ សមត្ថកិច្ចកំពុងសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង