Banner KNP Detail Top

រៀបចំមឈូសចំនួន២ជាស្រេច ដាក់តាំងនៅវត្តថ្មដា ស្រុកវាលវែង ដើម្បីរង់ចាំសាកសព ដឹកជញ្ជូនចេញពីទីតាំង ដែលធ្លាក់

រៀបចំមឈូសចំនួន២ជាស្រេច ដាក់តាំងនៅវត្តថ្មដា ស្រុកវាលវែង ដើម្បីរង់ចាំសាកសព ដឹកជញ្ជូនចេញពីទីតាំង ដែលធ្លាក់

ភ្នំពេញ ៖ នៅថ្ងៃទី៣១ កក្កដា ឆ្នំា២០២៤នេះ នៅមិនទាន់មានព័ត៌មានចុងក្រោយ ស្តីពីសា.កស.ពរបស់អ្នកបើកបរឧទ្ធម្ភាគចក្រ២នាក់ ត្រូវបានដឹកជញ្ជូនចេញពីព្រៃបាននៅឡើយទេ ។ នេះបើតាមក្រសួងព័ត៌មានបានបង្ហោះនាព្រឹកថ្ងៃទី៣១ ខែកក្កដានេះ ។
ក្រសួងព័ត៌មាន បានបញ្ជាក់ថា ខណៈមានការរៀបចំមឈូសចំនួន២ជាស្រេច ដាក់តាំងនៅវត្តថ្មដា ស្រុកវាលវែង ដើម្បីរង់ចាំសា.កស.ពដឹកជញ្ជូនចេញពីទីតាំងដែលធ្លាក់ ។
យោងតាមនាយឧត្តមសេនីយ៍ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ដែលដឹកនាំប្រត្តិបត្តិការរុករកផ្ទាល់បានប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុក កាលពីម្សិលមិញថា បន្ទាប់ពីរកឃើញសា.កស.ពទាំង២នាក់ហើយ ប៉ុន្តែនៅជួបការលំបាកក្នុងការដឹកជញ្ជូនស.ពចេញពីព្រៃទៀត ។
នាយឧត្តមសេនីយ៍ឥត សារ៉ាត់ បានបង្ហាញការលំបាកនេះថា មកពីអាកាសធាតុដោយភ្លៀង នៅបន្តធ្លាក់យប់ ថ្ងៃ ហើយចុះអ័ព្ទងងឹត មើលគ្នាមិនឃើញ ក្នុងចម្ងាយ៥ម៉ែត្រ ។


ចំណែកទីតាំងដែលធ្លាក់នៅទីជំរាលចង្កោះភ្នំ ដែលយើងត្រូវដឹកជញ្ជូនសា.កស.ពចម្ងាយ១គីឡូកន្លះ ទៅទីវាល ដែលឧទ្ធម្ភាគចក្រអាចចុះចតបាន ។ ហើយការចុះចតបានទាល់តែរាំងភ្លៀង និងអ័ព្ទរសាយអស់ ។ ដូចនេះយើងត្រូវការពេលវេលា ដើម្បីរង់ចាំឱកាសដែលឧទ្ធម្ភាគចក្រអាចចុះយកសា.កស.ពបានទៀត ។ នៅពេលសា.កស.ពអាចដឹកជញ្ជូនចេញពីព្រៃហើយ នឹងត្រូវបញ្ចុះក្នុងម្ឈូស ដែលបានត្រៀមជាស្រេច នៅវត្តថ្មដា មុននឹងដឹកជញ្ជូនបន្តមកភ្នំពេញ ដែលបានត្រៀមរៀបចំជាស្រេច ខណៈសាកសពអាកាសយានិកទាំងពីររូបនឹងរៀបចំពិធីបុណ្យឱ្យស័ក្តិសមនឹងកិត្តិយសនៅទីបញ្ជាការដ្ឋានកងទ័ពអាកាស ៕

អត្ថបទដែលជាប់ទាក់ទង