Banner KNP Detail Top

ឃាត់ជនសង្ស័យម្នាក់ ដែលព្យាយាមលួចម៉ូតូ តែត្រូវម្ចាស់ផ្ទះតាមទាន់ គេរត់ដេញតាមឃាត់ខ្លួន រួចស្វាគមន៍យ៉ាងចាស់ដៃ

ឃាត់ជនសង្ស័យម្នាក់ ដែលព្យាយាមលួចម៉ូតូ តែត្រូវម្ចាស់ផ្ទះតាមទាន់ គេរត់ដេញតាមឃាត់ខ្លួន រួចស្វាគមន៍យ៉ាងចាស់ដៃ

ភ្នំពេញ ៖ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅលើកំណាត់ផ្លូវបេតុងលេខ 103R ភូមិទួលថ្លាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីយុវជនម្នាក់ ត្រូវជាក្មួយម្ចាស់ផ្ទះដែលជនសង្ស័យបម្រុងចូលលួចម៉ូតូបានឲ្យដឹងថា មុនពេលកើតហេតុ ក្បាលព្រលប់គាត់បានប្រទះឃើញជនសង្ស័យខាងលើបានដើរក្រវែលទៅមក នៅក្នុងភូមិគាត់ ដោយមានការសង្ស័យគាត់ក៏បានហៅសួរនាំទើបជនសង្ស័យខាងលើឆ្លើយថា ទើបចេញពីមណ្ឌល កំពុងដើររកលុយហូបបាយ គាត់មិនរករឿងអ្វីទេ ។ លុះដល់ពេលកើតហេតុម៉ោង១និង៣០នាទីរំលងអធ្រាត្រ ស្រាប់តែជនសង្ស័យ ធ្វើសកម្មភាពដើរមកក្បែរផ្ទះអ៊ំរបស់គាត់ បម្រុងលួចកា.ច់កម៉ូតូ តែត្រូវអ៊ំរបស់គាត់ដឹងខ្លួនក៏ស្រែកឆោឡោ បង្កការភ្ញាក់ផ្អើលទើបគាត់នាំគ្នាដេញតាមជនសង្ស័យ ប៉ុន្តែជនសង្ស័យដើរធ្វើព្រងើយហាក់ដូចគ្មានរឿងអ្វីកើតឡើង ពួកគាត់នាំគ្នាឃាត់ស្វាគមន៍ម្នាក់មួយដៃមួយជើងតែម្តង ។


យុវជនម្នាក់ទៀត ដែលជាអ្នករស់នៅភូមិនេះ ក៏បានបន្ថែមថា អ្នកលួចគេមិនយល់ពីអារម្មណ៍អ្នកដែលបាត់ម៉ូតូ ឬទ្រព្យសម្បត្តិទេ ពេលបានដើរលួចគេបានសម្រេច វាធ្វើសតិធម្មតា ដល់ពេលគាត់ឃាត់បានវាបែរជាធ្វើឆ្កួត ធ្វើសតិមិនគ្រប់ និយាយរួចក៏ស្វាគមន៍ថែម១ដៃ១ជើងទៀត ។
ប្រជាពលរដ្ឋនាំគ្នាឃាត់ខ្លួន និងសួរនាំ ទើបដឹងថា ជនសង្ស័យនេះ បានប្រើប្រាស់គ្រឿងញៀន និងសារភាពថា ខ្លួនទើបចេញពីមណ្ឌល កណ្តាលអធ្រាត្រដើររកលុយទិញបាយហូប តាមពិតមានគោលបំណងលួចទ្រព្យសម្បត្តិអ្នកដទៃ ទើបបញ្ចេញកំហឹ.ងយ៉ាងខ្លាំងដាក់ជនសង្ស័យ ដោយលឺថា ជនសង្ស័យមានគ្នីគ្នា២នាក់ តែម្នាក់ទៀតបានរត់យករួចខ្លួនបាត់ ៕

អត្ថបទដែលជាប់ទាក់ទង