Banner KNP Detail Top

ចុះច្បាប់មានតើ! ហេតុអីប្រើអំពើហិង្សាវាយគ្នា? នាយរងការិយាល័យគ្រឿងញៀន ចិត្តជាអ្នកប្រដាល់ ម៉ាត់លើប៉ូលិសអគ្គិភ័យមួយដៃ ស្ទើរដាច់ផ្ងារ  ប៉ូលិសអគ្គិភ័យ បានម៉ាត់លើមនុស្សម្នាក់ទៀតឈាមពេញមុខ 

ចុះច្បាប់មានតើ! ហេតុអីប្រើអំពើហិង្សាវាយគ្នា? នាយរងការិយាល័យគ្រឿងញៀន ចិត្តជាអ្នកប្រដាល់ ម៉ាត់លើប៉ូលិសអគ្គិភ័យមួយដៃ ស្ទើរដាច់ផ្ងារ  ប៉ូលិសអគ្គិភ័យ បានម៉ាត់លើមនុស្សម្នាក់ទៀតឈាមពេញមុខ 

ភ្នំពេញ ៖ នេះជាអំពើហិង្សាវាយគ្នារវាងមន្រ្តីនគរបាល នឹងមន្រ្តីនគរបាល ដែលកើតឡើងគ្រាន់តែបើកម៉ូតូនិងបើកឡានវាក់អឺគ្នា កាលពីយប់រំលងអធ្រាត្រចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅក្រោយមន្ទីរពេទ្យលោកសង្ឃ ខណ្ឌទទួលគោក។ 

នាយរងការិយាល័យគ្រឿងញៀនចិត្តជាអ្នកប្រដាល់ ធ្វើជាប៉ូលិសម៉ាត់លើប៉ូលិសអគ្គិភ័យមួយដៃស្ទើរដាច់ផ្ងារ ឯប៉ូលិសអគ្គិភ័យបានម៉ាត់លើមនុស្សម្នាក់ទៀតឈាមពេញមុខ ស្រុកមានច្បាប់ មានកាមេរ៉ាគ្រប់ដៃ គឺបង្ហាញពីការប្រើហិង្សា សុទ្ធតែមន្ត្រីអនុវត្តច្បាប់ ។ 

ជនដែលវាយដូចបង្ហាញនៅក្នុងវីដេអូនេះ គឺលោកវរសេនីយ៍ទោ ឆាយ វណ្ណៈ នាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយជនដែលត្រូវគេវាយ គឺជាមន្រ្តីនគរបាលពន្លត់អគ្គិភ័យប្រចាំខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ក្នុងករណីនេះមិនដឹងថា សមត្ថកិច្ចជំនាញមានចំណាត់ការបែបណាទេ

អត្ថបទដែលជាប់ទាក់ទង