តាម្នាក់ ប្រើកណ្ដាប់ដៃដែកដាល់ទៅលើចៅប្រុស បណ្ដាលឲ្យប៉ោងថ្គាមម្ខាង រួចទាញកាំបិតប៉័ងតោ ដេញគំរាមសម្លាប់
តាម្នាក់ ប្រើកណ្ដាប់ដៃដែកដាល់ទៅលើចៅប្រុស បណ្ដាលឲ្យប៉ោងថ្គាមម្ខាង រួចទាញកាំបិតប៉័ងតោ ដេញគំរាមសម្លាប់
ខេត្តបាត់ដំបង ៖ របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា អំពើហិ.ង្សាដ៏កម្រោលរវាងតា និងចៅនេះបានកើតឡើង កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែកញ្ញា នៅភូមិបឹងត្របែក ឃុំស្ដុកប្រវឹក ស្រុករុក្ខគិរី ។ ជនសង្ស័យឈ្មោះ ស៊ុំ ស៊ុន អាយុ៦២ឆ្នាំ រីឯជនរងគ្រោះឈ្មោះ តយ មករា ហៅ តូ អាយុ១៤ឆ្នាំ រស់នៅជាមួយគ្នានៅភូមិ ឃុំកើតហេតុ ។
របាយការណ៍បានបញ្ជាក់ថា កុមារា តយ មករា រងរបួសប៉ោងលើថ្គាមខាងឆ្វេង ដោយសារកណ្ដាប់ដៃដ៏មហិមាជីតាប្រមឹក ។
ជនសង្ស័យឈ្មោះ ស៊ុំ ស៊ុន ស្ថិតក្នុងស្ថានភាពស្រវឹង ហើយប្រើចៅប្រុសឲ្យចាប់មាន់យកទៅទុក តែចៅហាក់ធ្វើមិនដឹងមិនឮ ខឹងចៅពេកក៏ស្ទុះទៅដាល់ចៅមួយដៃចំលើថ្គាមបន្តិច បណ្ដាលឲ្យហើមប៉ោងតែម្ដង ។ មិនតែប៉ុណ្ណោះ ក្រោយវា.យចៅឲ្យរបួសហើយ ជនដៃដល់រូបនេះក៏បានស្ទុះទៅទាញកាំបិតប៉័ងតោ ដេញចៅប្រុស ជាមួយនឹងសម្រែកខ្លាំងៗថា«អញកា.ប់សម្លា.ប់អ្ហែងចោលម្ដង» ធ្វើឲ្យចៅរឹតតែភ័យរន្ធត់រត់ចោលផ្ទះរហូតដល់យប់ជ្រៅបន្តិចទើបកុមារារូបនេះលបចូលផ្ទះវិញ តែជីតារបស់គេត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅបាត់ទៅហើយ ។
ជនសង្ស័យ ត្រូវបាននាំខ្លួនទៅកាន់អធិការស្រុករុក្ខគិរី ដើម្បីសួរនាំ ។ ពេលនេះលោកស្នងការខេត្ត បានបញ្ជាឲ្យកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕