Banner KNP Detail Top

ជនសង្ស័យចំនួន៣នាក់ ជាមុខសញ្ញា និងធ្លាប់ជាប់ពន្ធធនាគារ៤ដងហើយ តែលើកនេះបានប្រើប្រាស់កាំបិតផ្គាក់ស្ទាក់ប្លន់ម៉ូតូមួយគ្រឿង

ជនសង្ស័យចំនួន៣នាក់ ជាមុខសញ្ញា និងធ្លាប់ជាប់ពន្ធធនាគារ៤ដងហើយ តែលើកនេះបានប្រើប្រាស់កាំបិតផ្គាក់ស្ទាក់ប្លន់ម៉ូតូមួយគ្រឿង

 

ខេត្តតាកែវ ៖ ជនសង្ស័យចំនួន៣នាក់ដែលជាមុខសញ្ញា និងធ្លាប់ជាប់ពន្ធធនាគារ៤ដងហើយ តែលើកនេះបានប្រើប្រាស់កាំបិតផ្គា.ក់ស្ទាក់ប្ល.ន់ម៉ូតូមួយគ្រឿង នៅចំណុចផ្លូវលេខ១២៩ ស្ថិតនៅភូមិព្រៃល្វាខាងកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

ក្រោយក្រុមជនសង្ស័យបានធ្វើសកម្មភាពរួចកម្លាំងនគរបាលស្រុកព្រៃកប្បាស បានចេញប្រតិបត្តិការស្ទាក់ចាប់បានជនសង្ស័យចំនួន៣នាក់ ភ្លាមៗតែម្ដង ។

ឃាត់ជនសង្ស័យទី១ ឈ្មោះចេក កៅដេត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិគរ ឃុំក្រាំងយ៉ូវស្រុកស្អាង ខេត្តកណ្តាល ទី២ ឈ្មោះ មនោ ចិត្រា ហៅអាខ្វែក អាយុ១៩ឆ្នាំ មុខរបមិនពិតប្រាកដ រស់នៅភូមិចេក ឃុំក្រាំងយ៉ូវ ស្រុកស្អាង ជនសង្ស័យទី៣ ឈ្មោះ ភី ភារ ហៅអាចាន់ អាយុ៣០ឆ្នាំ រស់នៅភូមិតាពេជឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

មុនធ្វើសកម្មភាព ពួកគេជិះម៉ូតូ១គ្រឿងម៉ាកស៊ុយស៊ូគីស្មាស់ គ្មានស្លាកលេខប្រដាប់ ដោយកាំបិតផ្គាប់១ដើម ខ្វែវ១ដើម មកស្ទាក់នៅចំណុចខាងលើ ផ្ជង់ស្ត្រីម្នាក់ប្ល.ន់យកម៉ូតូម៉ាកហុងដាឌ្រឹម សង់សេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ1dQ 1514 ពីស្ត្រីរងគ្រោះឈ្មោះ ឃាង នីម អាយុ៤៧ឆ្នាំរស់នៅភូមិក្លែងគង់ ឃុំកំពុងរាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

សមត្ថកិច្ចស្រុកព្រៃកប្បាស កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យទាំង៣នាក់ ទៅសាលាដំបូង ខេត្តតាកែវ ចំណែកស្ត្រីរងគ្រោះ បានទទួលម៉ូតូទៅផ្ទះវិញ ដោយសុវត្ថិភាព ៕

អត្ថបទដែលជាប់ទាក់ទង