Banner KNP Detail Top

បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ២នាក់ និងដកហូតវត្ថុតាងបាន គ្រឿងញៀនចំនួន ៤ កញ្ចប់ ទូរស័ព្ទ ១គ្រឿង 

បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ២នាក់ និងដកហូតវត្ថុតាងបាន គ្រឿងញៀនចំនួន ៤ កញ្ចប់ ទូរស័ព្ទ ១គ្រឿង 

 

 

កំពង់ស្ពឺ  ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក ដឹកនាំសម្របសម្រួលដោយលោក ឈៀវ គីមហាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត បានបង្រ្កាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ២នាក់ ៖

១.ឈ្មោះ ហ៊ុក លឹមហេង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ នៅភូមិព្រៃកន្រ្ទង់ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

២.ឈ្មោះ វ៉ូ ធឿន ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃកន្រ្ទង់ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (មានដីកាបង្គាប់ឱ្យចាប់ខ្លួន)

នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

+ដកហូតវត្ថុតាងរួមមាន ៖ 

~ម្សៅក្រាមព័ណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៤កញ្ចប់ (មធ្យម ២ កញ្ចប់) 

~ទូរស័ព្ទដៃ ១ គ្រឿង 

~ថង់ប្លាស្ទិកសម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន

~ឧបករណ៏សម្រាប់ប្រើប្រាស់គ្រឿងញៀន ១ ៕

អត្ថបទដែលជាប់ទាក់ទង