Banner KNP Detail Top

បក្ខពួកក្រុមជនសង្ស័យចំនួន៤នាក់ ក្រោយពីធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ សមត្ថកិច្ចបង្ក្រាប

បក្ខពួកក្រុមជនសង្ស័យចំនួន៤នាក់ ក្រោយពីធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ សមត្ថកិច្ចបង្ក្រាប

ខេត្តព្រះវិហារ ៖ ឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ សមត្ថកិច្ចបានធ្វើឡើង ដោយមានដោយមានការចង្អុលបង្ហាញពីលោកឩត្តមសេនីយ៏ទោសួស សុខដារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ឱ សេង អធិការនគរបាលស្រុកគូលែន និងលោកវរសេនីយ៍ទោគឹម សារឿន អធិការរងផ្នែកយុត្តិធម៏ផងនោះក៏បានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញចុះភ្លាមៗសហការជាមួយនិងកម្លាំងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រយង់បូករួមនឹងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគូលែនត្បូងផងក៏បានចុះពួនស្ទាក់ក៏ឈានទៅដល់ឃាត់ខ្លួនចំនួន៤នាក់ដែលក្នុងនោះរួមមាន។
ជនរងគ្រោះដែលត្រូវក្រុមជនសង្ស័យធ្វើសកម្មភាពឆក់កាបូបនោះមានឈ្មោះ សៀង យឹម ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។


ក្រុមក្រុមជនសង្ស័យបានធ្វើសកម្មភាព ត្រង់ចំនុចស្រែថ្នល់អំពិលចំងាយប្រហែលជា៤គីឡូម៉ែត្រពីផ្ទះជនរងគ្រោះ។
ឯជនសង្ស័យដែលឃាត់ខ្លួនបានទី១-ឈ្មោះហៀង កក្កដាភេទប្រុសអាយុ១៨ឆ្នាំមុខរបមិនពិតប្រាកដបច្ចុរស់នៅភូមិថ្លុកអណ្តូងសង្កាត់ស្លក្រាមក្រុងខេត្តសៀមរាបជាជនដៃដល់។
ទី២-ឈ្មោះ ឆោម កុសល់ ភេទប្រុសអាយុ២៤ឆ្នាំមុខរបរជាកសិកររស់នៅចំនុចព្រៃវែង ភូមិសំបូរឃុំស្រយង់ស្រុកគូលែលើខេត្តព្រះវិហារជាបក្ខពួករួមគំនិត។
ទី៣-ឈ្មោះ វេ៉ត ពិសិដ្ឋ ភេទប្រុសអាយុ១៧ឆ្នាំមុខរបរកសិកររស់នៅចំនុចព្រៃវែងភូមិសំបូរឃុំស្រយង់ស្រុកគូលែនខេត្តព្រះវិហារជាបក្ខពួករួមគំនិត។
នឹងទី៤-ឈ្មោះ ព្រំ រក្សា ភេទប្រុសអាយុ១៧ឆ្នាំមុខរបជាកសិករស្នាក់នៅភូមិឃុំជាមួយគ្នាខាងលើ។
ក្រោយឃាត់ខ្លួនជនសង្ស័យ កម្លាំងសមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងមានម៉ូតូចំនួន២គ្រឿងទូរសព្ទ័ដៃចំនួន៤គ្រឿងជារបស់ជនសង្ស័យនឹង២គ្រឿងទៀតជារបស់ស្ត្រីជនរងគ្រោះបូករួមនិងលុយខ្មែរចំនួន៤៧មុឺនរៀលផងដែរ។
ជនសង្ស័យសារភាពថា ពិតជាបានប្រព្រឹត្តនិងធ្វើសកម្មភាពដូចស្ត្រីជនរងគ្រោះរាយការណ៏នោះមែន។
ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចាត់កាបន្តតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង