Banner KNP Detail Top

ប្តីស្រវឹងស្រា ខឹងប្រពន្ធជេរ ចាប់ប្រពន្ធបោកទៅនឹងគ្រែ បណ្តាលឲ្យសន្លប់ស្ដូក

ប្តីស្រវឹងស្រា ខឹងប្រពន្ធជេរ ចាប់ប្រពន្ធបោកទៅនឹងគ្រែ បណ្តាលឲ្យសន្លប់ស្ដូក

ខេត្តកណ្ដាល៖ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ជនសង្ស័យម្នាក់ ស្រវឹងស្រា ខណៈមកដល់ផ្ទះវិញឃើញប្រពន្ធជេរដល់ឪពុកម្ដាយ ទប់កំហឹងពុំបានក៏ស្ទុះទៅចាប់បោចសក់ប្រពន្ធបោកផ្ទប់ទៅនឹងគ្រែបណ្ដាលឱ្យហូរឈាមតាមច្រមុះសន្លប់ស្ដូកស្តឹង នៅចំណុចភូមិលេខ០៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ អាត ស្រីអាយ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ។ ចំណែកជនសង្ស័យឈ្មោះ អៀង រតនៈ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់។ ជនរងគ្រោះនិងជនសង្ស័យត្រូវជាប្តីប្រពន្ធនឹងគ្នា រស់នៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះនិងជនសង្ស័យជាប្តីប្រពន្ធនឹងគ្នា ដោយបានរៀបការសែនព្រេនជាមួយគ្នាបង្កើតបានកូនចំនួន០២នាក់ និងតែងតែឈ្លោះគ្នាជាញឹកញាប់។ លុះមកដល់ថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២៤ម៉ោង១៩និង៣០នាទី ជនសង្ស័យត្រូវជាប្តីក្រោយពីផឹកស៊ីជាមួយមិត្តភក្តិ ស្រវឹងស្រាបានដើរមកផ្ទះ ក៏ត្រូវបានជនរងគ្រោះជាប្រពន្ធស្តីបន្ទោសថាឱ្យបន្តិចបន្តួចក៏មានចិត្តខឹង រួចចាប់បោចសក់ជនរងគ្រោះបោកក្បាលទៅនឹងគ្រែចំនួន០២ដង បណ្តាលឱ្យជនរងគ្រោះមានរបួសស្នាមហូរឈាមតាមច្រមុះសន្លប់មិនដឹងខ្លួន ។ បន្ទាប់មកត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្តង រួចទូរស័ព្ទប្តឹងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យយកមកសួរនាំនិងចាត់ការតាមនីតិវិធី។

សារភាពជនសង្ស័យបានសារភាពថា មូលហេតុដែលធ្វើឱ្យខ្លួនប្រើអំពើហិង្សាទៅលើជនរងគ្រោះ ពីព្រោះខ្លួនផឹកស្រាស្រវឹងខឹងប្រពន្ធជេរដល់ឪពុកម្តាយរបស់ខ្លួន ទ្រាំពុំបានក៏ចាប់សក់បោកទៅនឹងគ្រែចំនួន០២ដងប្រាកដមែន។ ជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង