បិទទីតាំងល្បែងជល់មាន់តាមអនឡាញ ស្ថិតក្នុងភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
បិទទីតាំងល្បែងជល់មាន់តាមអនឡាញ ស្ថិតក្នុងភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ ៖ នៅរសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៤ បិទទីតាំងល្បែងជល់មាន់តាមអនឡាញ ។
ល្បែងប្រជល់មាន់ ភ្នាល់គ្នាដាក់លុយ តាមប្រព័ន្ធអនឡាញ ដែលបើកលេងយ៉ាងអនាធិបតេយ្យ ស្ថិតនៅក្នុង ផ្ទះលក់កាហ្វេ ដែលម្ចាស់ផ្ទះឈ្មោះលោក(លាង) ស្ថិតក្នុងភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្រោយពីទទួលបានព័ត៌មាន ពីបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាននោះ រាយការណ៍ទៅ សមត្ថកិច្ច កាលពីថ្ងៃទី ៧ នាពេលថ្មីៗនោះ ហើយសមត្ថកិច្ច ក៏បាន ធ្វើការបិទ ទីតាំងនោះរួចម្ដងហើយ!!
ប៉ុន្តែបិទបានតែរយៈពេលត្រឹមតែ៣ថ្ងៃ គឺថ្ងៃទី ៧ ថ្ងៃទី ៨ និងថ្ងៃទី ៩ ស្រាប់តែមកដល់ថ្ងៃទី ១០ បងប្អូនប្រជាពលរដ្ឋ បានរាយការណ៍ មកថា ទីតាំងមាន់អនឡាញ ផ្ទះលោក(លាង)នោះបើកលេងយ៉ាងរលូន ហើយទាំងមានសុវត្ថិភាព ។
ក្រោយពីបានទទួលព័ត៌មាន ពីបងប្អូនប្រជាពលរដ្ឋ ភ្លាមនោះ លោក(ឃុត សុផល )អធិការ នៃអធិការដ្ឋាននគរបាលស្រុកសំរោងទងមិនទុកបង្អង់យូរលោក បានបញ្ជាកម្លាំង ប៉ុស្តិ៍រដ្ឋបាល នគរបាល ឃុំត្រពាំងគងដែលដឹកនាំកម្លាំងផ្ទាល់ដោយលោក (យ័ន្ត សន) មេប៉ុស្តិ៍រដ្ឋបាលនគរបាល ឃុំត្រពាំងគងបានចុះទៅធ្វើការបិទទីតាំង របស់លោក(លាង) ហើយបានធ្វើកិច្ចសន្យា ជាមួយហ្នឹងលោកលាង ដែលជាម្ចាស់ផ្ទះ ឈប់ផ្ដល់ទីតាំង បើកល្បែងប្រជល់មាន់ តាមអនឡាញ នេះបន្តទៅទៀត ចាប់ពីពេលធ្វើកិច្ចសន្យា ចំពោះមុខសមត្ថកិច្ច និងលែងផ្ដល់ទីតាំង ឱ្យបើកល្បែងអនឡាញនេះទៀតឡេីយ៕