ធ្លាប់ជាប់គុក3ដង ចេញមកវិញមិនរាងចាល លួចលើសដើម សមត្ថកិច្ចចាប់ដាក់គុកទៀត
ធ្លាប់ជាប់គុក3ដង ចេញមកវិញមិនរាងចាល លួចលើសដើម សមត្ថកិច្ចចាប់ដាក់គុកទៀត
កណ្តាល ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅទីកន្លែងកើតហេតុ÷ ចំណុចហាងម៉ាស្សា៦៦៦៦ នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
#ជនរងគរោះ ០១ នាក់ស្រី÷
១-ឈ្មោះ គឿន ស្រីហ៊ាង ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកហាងម៉ាស្សា ស្នាក់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
#ជនសងស័យ ០២ នាក់ប្រុសឃាត់ខ្លួន÷
១ -ឈ្មោះ សាំង សុផាត ហៅស៊ីមពី ហៅញ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្ដកណ្ដាល (អ្នកបើកម៉ូតូ)
#ធលាប់ជាប់ពន្ធនាគារខេត្ដកណ្ដាលចំនួន០៣លើក÷
-ក្នុងឆ្នាំ២០២១ ពីបទ៖ អំពើលួច ជាប់រយៈពេល៣ថ្ងៃ
-ក្នុងឆ្នាំ២០២១ពីបទ៖ អំពើលួច ជាប់រយៈពេល១ឆ្នាំ
-ក្នុងឆ្នាំ២០២២ ពីបទ៖ អំពើលួច ជាប់រយៈពេល១ឆ្នាំ ។
២ -ឈ្មោះ ថា ប៊ុនរាជសិទ្ធិគុណ ហៅឡាញ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្ដកណ្ដាល (អ្នកឆក់ទូរស័ព្ទ)
#វតថុតាងចាប់យក៖
១-ម៉ូតូមួយគ្រឿងម៉ាកសង់C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ លេខតួនិងលេខម៉ាស៊ីន9858228 ពាក់ផ្លាកលេខ ព្រៃវែង1L-1891 ។
#សមភារៈបាត់បង់៖ ទូរស័ព្ទម៉ាកiPhone 8plus ពណ៌ផ្កាឈូក មួយគ្រឿង។
-ជនសង្ស័យទាំងពីរនាក់ខាងលើបានឆ្លើយសារភាពថាខ្លួនពិតជាបានឆក់យកទូរស័ព្ទរបស់ជនរងគ្រោះពិតមែន ហើយបានយកទៅលក់ឲ្យឈ្មោះ សុខ សាត ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល បានលុយចំនួនបួនម៉ឺនរៀល។ ហើយកន្លងមកកាលពីថ្ងៃទី០៩ខែតុលាឆ្នាំ២០២៤វេលាម៉ោងប្រហែលមួយរំលងអធ្រាត្រខ្លួនបានឆក់ទូរស័ព្ទម៉ាកOPPO មួយគ្រឿង ពីអ្នកធ្វើដំណើរ នៅចំណុចផ្លូវលេខ៥១ ឃុំសំបូរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។
-ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕