ធ្លាប់/ឆ//ក់/ពលរដ្ឋ/កូ//ន/អ្នកធម្មតាៗបាន/ស//ម្រេ/ច/រួចខ្លួនរហូតជាច្រើនករណីកន្លង/មកលើកនេះ/ឆ///ក់/ប៉ះចំ/កូ//នស្រីចៅសង្កាត់សំរោងក្រោមសមត្ថកិច្ចស្រាជ្រាវតាមចា//ប់ខ្លួ/នដល់សំបុ/ក​ ពិតជាលឿនអស្ចារ្យមែន

ធ្លាប់/ឆ//ក់/ពលរដ្ឋ/កូ//ន/អ្នកធម្មតាៗបាន/ស//ម្រេ/ច/រួចខ្លួនរហូតជាច្រើនករណីកន្លង/មកលើកនេះ/ឆ///ក់/ប៉ះចំ/កូ//នស្រីចៅសង្កាត់សំរោងក្រោមសមត្ថកិច្ចស្រាជ្រាវតាមចា//ប់ខ្លួ/នដល់សំបុ/ក​ ពិតជាលឿនអស្ចារ្យមែន


សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់កាលពីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នំា2024នេះ ហើយឈានទៅឆែកឆេរ លំនៅឋានរបស់ជនសង្ស័យមួយកន្លែង ស្ថិតនៅភូមិត្រពាំងមៀន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគបាលប៉ុស្តិ៍កាកាបទី២ ស្រាវជ្រាវឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបរបស់កូនស្រីចៅសង្កាត់សំរោងក្រោម បានតែមួយថ្ងៃ ដោយក្នុងកាបូបនោះមានសម្ភារៈ ដូចជា ៖ កំព្យូទ័រ អាយផេត និងទូរសព្ទ ព្រមទាំងប្រាក់មួយចំនួន ។

ជនសង្ស័យរូបនោះ សមត្ថកិច្ចពុំទាន់បង្ហាញអត្តសញ្ញាណឲ្យស្គាល់នៅឡើយទេ ។
កាលពីវេលាថ្ងៃត្រង់ទី២៣ ខែតុលា ឆ្នាំ២០២៤ ជនសង្ស័យម្នាក់ បានជិះម៉ូតូម៉ាកឃ្លីក មួយគ្រឿង ពណ៌ខ្មៅ បានធ្វើសកម្មភាពឆក់កាបូប របស់កូនស្រីចៅសង្កាត់សំរោងក្រោម នៅចំណុចផ្លូវបេតុង តាមបណ្ដោយផ្លូវរថភ្លើង ក្នុងភូមិកាកាប សង្កាត់កាកាបទី ២ខណ្ឌពោធិ៍សែនជ័យ។ នៅក្នុងសកម្មភាពនោះ គឺជនសង្ស័យបានកាច់សោម៉ូតូរបស់ក្មេងស្រីរងគ្រោះ រួចយកកាបូកដែលមានឡេបថប អាយផេត ទូរសព្ទ និងលុយ រួចគេចខ្លួនបាត់ស្រមោល ។

នគរបាលឲ្យដឹងទៀតថា ដោយមានការស្រាវជ្រាវពីកម្លាំងជំនាញ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយនគរបាលប៉ុស្តិ៍ កាកាបទី២ ធ្វើការស្រាវជ្រាវឆែកឆេរតាមកាមេរ៉ាសុវត្ថិភាពដល់លំនៅឋាន។ បន្ទាប់មក ដោយដឹងខ្លួនមុន ជនសង្ស័យម្នាក់ ក៏បានជិះរថយន្តម៉ាកគា មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BK-1206 គេចខ្លួន ហើយត្រូវកម្លាំងសមត្ថកិច្ចដេញចាប់ខ្លួនបាននៅតាមបណ្ដោយផ្លូវលេខ លេខ១៩៦២ ខាងលិច ចំការព្រីង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបាននាំខ្លួនជនសង្ស័យមក សហការជាមួយនគរបាលប៉ុស្តិ៍ក្រាំងធ្នង់ ឆែកឆេរលំនៅឋាន នៅក្នុងភូមិត្រពាំងមៀន សង្កាត់ក្រាំងធ្នង់ តែបក្ខពួកជនសង្ស័យ គេចខ្លួនបាត់អស់ ។
ទោះបីជាយ៉ាងណា សមត្ថកិច្ចបានដកហូតម៉ូតូម៉ាកឃ្លីក មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1KI-8229 ដែលសមត្ថកិច្ចអះអាងថា ជាម៉ូតូរបស់ជនសង្ស័យ ដែលជិះធ្វើសកម្មភាពឆក់ ព្រមទាំងដកហូតបានកាបូបជាច្រើន ដែលសង្ស័យថា ជារបស់ជនរងគ្រោះ ដែលត្រូវក្រុមជនសង្ស័យឆក់នាពេលកន្លងមក ។ សមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងស្រាវជ្រាវស្វែងរកចាប់បក្ខពួក ដែលកំពុងរត់គេចខ្លួន ជាបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង