Banner KNP Detail Top

ករណីភ្លើងឆេះអគារសណ្ឋាគារមួយកន្លែងឈ្មោះ«ឡិមុន» បណ្តាលមកពីឆ្លងចរន្តអគ្គិសនីម៉ាស៊ីនទូហ្គេម បង្កអោយផ្ទុះឆេះជាអគ្គិភ័យ

ករណីភ្លើងឆេះអគារសណ្ឋាគារមួយកន្លែងឈ្មោះ«ឡិមុន» បណ្តាលមកពីឆ្លងចរន្តអគ្គិសនីម៉ាស៊ីនទូហ្គេម បង្កអោយផ្ទុះឆេះជាអគ្គិភ័យ

ខេត្តព្រះសីហនុ ៖ កាលពី យប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅសណ្ឋាគារ ឡឹមុន ចំណុចក្រុម៩ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
មន្ត្រីនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ៖ ១-អ្នកគ្រប់គ្រងទីតាំងសណ្ឋាគារឈ្មោះ គឹម ណាង ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះ គួច រិនណារ៉ែន ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ (រីស៊ិប សណ្ឋាគារឡឹមុន) ៣-ឈ្មោះ អេង សុភឿន ភេទប្រុស អាយុ៤០ឆ្នាំ (សន្តិសុខ ត្រូវជាប្ដីរបស់ឈ្មោះគួច រិនណារ៉ែន) ។
ហេតុការណ៍នេះដែរ មិនបង្កឱ្យគ្រោះថ្នាក់ដល់មនុស្ស និងមិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ។ ប៉ុន្តែឆេះខូចខាតបន្ទប់ទំហំ ៤ម៉ែត្រគុណ៨ម៉ត្រ និងម៉ាស៊ីនទូហ្គែម០១គ្រឿង ឆេះទាំងស្រុង ។ មូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីម៉ាស៊ីនទូហ្គេម បង្កអោយផ្ទុះឆេះ ។
សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកចំនួន ៣រថយន្ត និងបានពន្លត់រលត់ទាំងស្រុងនៅវេលាម៉ោង១០និង៤០នាទីយប់ ៕

អត្ថបទដែលជាប់ទាក់ទង