ផ្កាយ១ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ រងការប្តឹងពីបទរំលោភទំនុកចិត្ត លុយជាង២ម៉ឺនដុល្លារ អ្នកនាំពាក្យថា ទទួលពាក្យបណ្តឹងជូនទៅក្រសួងហើយ
ផ្កាយ១ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ រងការប្តឹងពីបទរំលោភទំនុកចិត្ត លុយជាង២ម៉ឺនដុល្លារ អ្នកនាំពាក្យថា ទទួលពាក្យបណ្តឹងជូនទៅក្រសួងហើយ
ខេត្តបន្ទាយមានជ័យ ៖ អ្នកនាំពាក្យថា ទទួលពាក្យបណ្តឹងជូនទៅក្រសួងហើយ រហូតថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ផ្កាយ១ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យរងការប្តឹងពីបទរំលោភទំនុកចិត្តលុយជាង២ម៉ឺនដុល្លារ ។
ដោយយោងតាមពាក្យបណ្តឹងឈ្មោះ ទ្រី ប្រាថ្នា ភេទប្រុស អាយុ៣១ឆ្នាំ (ត្រូវជាប្តី) និងឈ្មោះ ចិន ស្រីដា ភេទស្រី អាយុ៣០ឆ្នាំ ដែលរស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានប្តឹងឈ្មោះ សម្បត្តិ កុសល ភេទប្រុស អាយុ៣៨ឆ្នាំ (មានឋានៈជាឧត្តមសេនីយ៍ត្រីនិងមានតួនាទីជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ) និងប្រពន្ធឈ្មោះ វ៉ាំង ភិរម្យ អាយុ៣០ឆ្នាំ រស់ភូមិព្រែករពៅ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលបានប្រព្រឹត្តអំពើពុករលួយនិងរំលោភទំនុកចិត្តទាក់ទងលុយជាង២ម៉ឺនដុល្លា តាមរយៈខ្ចីលុយជាបន្តបន្ទាប់មាន៣.០០០ដុល្លារ និង៤.០០០ដុល្លា និងបោកប្រាស់ទិញឈ្មោះមន្ត្រីនគរបាលជាតិដែលមានបុណ្យស័ក្តិទទួលបានប្រាក់ខែហើយមានអំណាចដោយបោកប្រាស់លុយអស់ជាង២ម៉ឺនដុល្លានៅអំឡុងឆ្នាំ២០២២និង២០២៣។
ក្រោយទទួលភាពអយុត្តិធម៌ដែលលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យនិងប្រពន្ធឈ្មោះ វ៉ាំង ភិរម្យ បានខ្ចីនិងបោកប្រាស់លុយជាង២ម៉ឺនដុល្លារមិនសងហើយទាំងញ៉ស់អោយទៅប្តឹងទើបសម្រេចចិត្តប្តឹងអង្គភាពប្រឆាំងអំពើពុករលួយអោយជួយរកយុត្តិធម៌និងប្តឹងទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអោយជួយអន្តរាគមន៍យកលុយមកវិញហើយសុំយុត្តិធម៌។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យនិងអ្នកនាំពាក្យបានប្រាប់តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានទទួលបណ្តឹងពីភាគីដើមបណ្តឹងដែលមានប្តឹងឈ្មោះ សម្បត្តិ កុសល ជាមន្ត្រីនគរបាលជាតិខេត្តបន្ទាយមានជ័យនិងប្រពន្ធឈ្មោះ វ៉ាំង ភិរម្យ ដែលបានចោទថា បានខ្ចីលុយនិងបោកប្រាស់ត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅក្រសួងរួចរាល់ហើយ ៕