ឆ្នាំ ២០២៣ គ្រូទាយល្បីនៅថៃ ទាយថាមានយក្សកាចធ្វើឱ្យមនុស្សមានគ្រោះភ័យ ហើយជាឆ្នាំសម្បូរភ្លើង និង ការផ្ទុះផ្សេងៗ
គ្រូ Plai គឺជាអតីតគ្រូទាយល្បីមួយរូបរបស់ថៃ ដែលមកទល់ឥឡូវនេះបានទៅសាងបួសជាភិក្ខុនី តែក៏នៅតែឆ្លៀតទាយលើហេតុការណ៍ជាច្រើន ជាពិសេសនៅឆ្នាំ ២០២៣ ខាងមុខនេះ គ្រូ Plai ក៏បានទារឿងរ៉ាវមួយចំនួនផងដែរ ដែលធ្វើឱ្យមហាជនស្តាប់ហើយព្រឺសម្បុរ។
គ្រូ Plai បានទាយថា ឆ្នាំ ២០២៣ ខាងមុខនេះ មានយក្សមួយកាចសាហាវនឹងធ្វើបាបមនុស្សលោកជាហេតុការណ៍គ្រោះថ្នាក់ផ្សេងៗ ធ្វើឱ្យមនុស្សមានអារម្មណ៍ក្តៅក្រហាយមិននឹងនរ អាចមានការបៀតបៀនជីវិតគ្នាទៅវិញទៅមក ដោយអាវុធសាហាវផ្សេងៗទៀតផង។
លើសពីនេះ ឆ្នាំ ២០២៣ ខាងមុខនេះ គ្រូ Plai ក៏បានឱ្យដឹងទៀតថា ជាឆ្នាំភ្លើងផងដែរ ដោយអាចសម្បូរទៅដោយអគ្គិភ័យឆាបឆេះ ការឆក់អគ្គិសនី និង ការផ្ទុះផ្សេងៗ ជាពិសេសប្រទេសណាដែលសម្បូរទៅដោយភ្នំភ្លើងច្រើន បើសិនជាអាចមិនចាំបាច់ទៅលេងកម្សាន្តនោះទេ ព្រោះអាចបង្កឱ្យមានជារឿងមិននឹកស្មាន ពោលគឺធម្មជាតិនឹងដាក់ទោសលើមនុស្សវិញ ព្រោះមនុស្សបានចាប់ផ្តើមទៅគាស់កកាយនូវរឿងដែលមិនគួរធ្វើ។