Banner KNP Detail Top

ស្រាវជ្រាវ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធបទក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ និងក្លែងឯកសារសាធារណៈនៅឧត្តរមានជ័យ

ស្រាវជ្រាវ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធបទក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ និងក្លែងឯកសារសាធារណៈនៅឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ យ៉ាង វ៉ាន ប្រធានមន្ទីរ ស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្ត នៅ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានកោះហៅបុរសម្នាក់ឈ្មោះ សរ លីហ៊ាង អាយុ៣៧ឆ្នាំ មានទីលំនៅ ភូមិល្វាក្រោម ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម មកសួរនាំពាក់ព័ន្ធបទក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ និងក្លែងឯកសារសាធារណៈ ។
កម្លាំងអាវុធហត្ថខេត្តបានចាប់យកវត្ថុតាង រួមមាន ៖
១-សំបុត្របញ្ជាក់កំណើត ចំនួន ០១ច្បាប់
២-អាវអាវុធហត្ថត្រាវដៃវែង ចំនួន ០១
៣-ខោអាវុធហត្ថប្រយុទ្ធ ចំនួន ០១ កំប្លេ
៤-ខោអាវុធហត្ថត្រេអ៊ី ចំនួន ០១
៥-អាវយឺត អ.ហ ដៃវែង ចំនួន ០២
៦-ស្បែកជើងកវែង ចំនួន ០១គូរ
៧-ស្បែកជើងប៊ូ ចំនួន ០១គូរ
៨-ខ្សែក្រវ៉ាត់ អ.ហ ចំនួន ០១
៩-ម៉ាស អ.ហ ចំនួន ០១
១០-ត្រាឈ្មោះ សរ លីហ៊ាង ចំនួន ០១
១១-ទូរសព្ទម៉ាក oppo ចំនួន ០២គ្រឿង
១២-កាបូបដៃពណ៌ខ្មៅ ចំនួន ០១
១៣-ស៊ីមទូរសព្ទចំនួន ០២ ខ្សែ
១៤-កិច្ចសន្យា ស្ដីពីការវិនិយោគស្ដារជួល និងអភិវឌ្ឍន៍ចំការកៅស៊ូ ឡាបានសៀក ចំនួន ០១ ច្បាប់។ មន្ត្រីជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង