Banner KNP Detail Top

លំនៅឋានមួយខ្នង ត្រូវអគ្គិភ័យឆាបឆេះអស់ សង្ស័យបណ្ដាលមកពីការទុស្សខ្សែចរន្តអគ្គីសនី នៅបាត់ដំបង

លំនៅឋានមួយខ្នង ត្រូវអគ្គិភ័យឆាបឆេះអស់ សង្ស័យបណ្ដាលមកពីការទុស្សខ្សែចរន្តអគ្គីសនី នៅបាត់ដំបង

ខេត្តបាត់ដំបង ៖ កាលពី ថ្ងៃទី២១ មករា ឆ្នំា២០២៣ នៅចំណុចភូមិរហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ តែពុំមានគ្រោះថ្នាក់មនុស្សទេ។ នេះបើតាមសេចក្ដីរាយការណ៍បឋម។
លំនៅឋានដែលរងគ្រោះដោយអគ្គិភ័យចំថ្ងៃចូលឆ្នាំចិន យួន ខាងលើនេះធ្វើពីឈើប្រក់ស័ង្កសី មានទំហំ ៨ម៉x៩ម៉ របស់ជនរងគ្រោះឈ្មោះ ហេង រិច ស្រី អាយុ៧២ឆ្នាំ។ លំនៅឋាននេះត្រូវអគ្គិភ័យបានឆេះអស់ទាំងស្រុង រីឯសម្ភារៈក្នុងផ្ទះ ឬទ្រព្យសម្បត្តិផ្សេងៗត្រូវបានម្ចាស់ផ្ទះ និងអ្នកភូមិជួយសង្គ្រោះបានតិចតួចបំផុត។ព្រោះអគ្គិភ័យបានឆាបឆេះលឿនពេកបើទោះជារថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ច បានព្យាយាមបាញ់ទឹកជួយពន្លត់យ៉ាងណាក្ដី។
បើតាមមន្ត្រីមូលដ្ឋានដែលបានជួយអន្តរាគមន៍បានស្រង់សម្តីម្ចាស់ផ្ទះថា គាត់ពុំមានអុជធូប ឬទៀន ថ្ងៃចូលឆ្នាំចិនអីទេ តែវាអាចបណ្ដាលមកពីការទុស្សេខ្សែចរន្តអគ្គីសនី បង្កជាអគ្គិភ័យឆេះសន្ធោសន្ធៅភ្លាមរំពេចតែម្ដង។ ភ្លាមៗនោះម្ចាស់ផ្ទះ និងអ្នកភូមិបានព្យាយាមយកទឹកពន្លត់ តែមិនអាចធ្វើឲ្យឥទ្ធិពលភ្លើងថមថយឡើយ ព្រោះផ្ទះនោះធ្វើពីឈើទើបបង្កឲ្យមានអណ្ដាតភ្លើងឆាបឆេះកាន់តែខ្លាំង ទម្រាំរថយន្តអគ្គិភ័យសមត្ថកិច្ចចុះទៅដល់លំនៅឋានស្ទើរក្លាយជាផេះបាត់ទៅហើយ ៕

អត្ថបទដែលជាប់ទាក់ទង