Banner KNP Detail Top

អគ្គីភ័យឆេះផ្ទះពលរដ្ឋ បណ្តាលមកពីអុជធូបសែនទុកចោល ក្រុងព្រះសីហនុ

អគ្គីភ័យឆេះផ្ទះពលរដ្ឋ បណ្តាលមកពីអុជធូបសែនទុកចោល ក្រុងព្រះសីហនុ


ខេត្តព្រះសីហនុ : យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋរាយការណ៍មកថា មានករណីអគ្គីភ័យឆេះផ្ទះពលរដ្ឋមួយកន្លែងនៅម្តុំទួលខ្សាច់ ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ វេលាម៉ោង១២កន្លះថ្ងៃត្រង់នេះ មូលហេតុមកពីអុជធូបសែនទុកចោលទើបបណ្តាលឲ្យឆាបឆេះបែបនេះ ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានចាត់ឱ្យកម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ បានចុះអន្តរាគមន៍បាញ់ទឹកពន្លត់រលត់បានទាំងស្រុង ៕

អត្ថបទដែលជាប់ទាក់ទង