Banner KNP Detail Top

កូនម្នាក់ កាប់ឳពុកខ្លួនឯង ដាច់ស្លឹកត្រជាក់ម្ខាង និងគំរាមសម្លាប់ ខឹងសុំលុយមិនបាន នៅតាកែវ

កូនម្នាក់ កាប់ឳពុកខ្លួនឯង ដាច់ស្លឹកត្រជាក់ម្ខាង និងគំរាមសម្លាប់ ខឹងសុំលុយមិនបាន នៅតាកែវ

តាកែវ៖ កាលពី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិ ចំការដៀប ឃុំអង្គតាសោម មានករណីហិង្សាដោយចេតនា និងគំរាមកំហែងថា នឹងសម្លាប់ (ហិង្សាក្នុងគ្រួសារ) មួយបង្ករឡើងដោយជនសង្ស័យម្នាក់ ឈ្មោះ កុល ម៉ាស ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិចំការដៀប ឃុំ អង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ប្រដាប់ ដោយកាំបិតបុ័ងតោ បានធ្វើ សកម្មភាពកាប់បំផ្លាញចានឆ្នាំងបណ្ដាល ឱ្យខូចខាតអស់មួយចំនួនធំមិនតែប៉ុណ្ណោះជនសង្ស័យឈ្មោះ កុល ម៉ាស បានយកកាំ.បិតតាំង.តោកា.ប់ទៅលើឪពុកបង្កើតរបស់ខ្លួនឈ្មោះ កុល គឹមនី អាយុ ៥៨ឆ្នាំ មួយកាំ.បិតចំក្បែរគុម្ភត្រចៀកខាងឆ្វេងបណ្ដាលដែលរង.របួស.ធ្ងន់ និងស្រែកគំរាម.រកសម្លា.ប់ចោលបើមិនឲ្យប្រាក់ទៅខ្លួន។
មូលហេតុ៖ ដោយជនសង្ស័យ ជាមនុស្សប្រើប្រាស់សារធាតុញៀន (បែកថ្នាំ) ។
ក្រោយពីទទួលបានពាក្យ បណ្ដឹងរបស់ជនរងគ្រោះ និងមានបទបញ្ជាពី លោកឧត្តមសេនីយ៍ទោស្នងការ ព្រមទាំងដឹកនាំសម្រប សម្រួលដោយ ឯកឧត្តមព្រះរាជអាជ្ញាសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង យកមកធ្វើការសាកសួរកសាងសំណុំរឿងទៅតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង