Banner KNP Detail Top

ក្មេងស្រីម្នាក់ បានឡើងលើដំបូលផ្ទះ ចង់លោតសម្លាប់ខ្លួន មូលហេតុដែលខ្លួនជាក្មេងស្រី ចង់លោតសម្លាប់ខ្លួន នេះ គឺ ដោយសារឪពុកម្តាយបង្ខំអោយមានប្តី តែខ្លួនមិនព្រម

ក្មេងស្រីម្នាក់ បានឡើងលើដំបូលផ្ទះ ចង់លោតសម្លាប់ខ្លួន មូលហេតុដែលខ្លួនជាក្មេងស្រី ចង់លោតសម្លាប់ខ្លួន នេះ គឺ ដោយសារឪពុកម្តាយបង្ខំអោយមានប្តី តែខ្លួនមិនព្រម

ភ្នំពេញ ៖ នាល្ងាច ថ្ងៃ ទី ២២ ខែមករា ឆ្នាំ ២០២៣នេះ ក្មេងស្រីម្នាក់អាយុប្រហែល១៥ឆ្នាំ បានឡើង លើ ដំបូល ផ្ទះ ចង់ លោតសម្លាប់ខ្លួន ស្ថិតនៅផ្លូវលេខ ៩ ក្នុង បុរីពិភពថ្មី ចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បណ្តាលអោយមានការភ្ញាក់ផ្អើល អ្នកភូមិ ជិតខាង អ្នកដំណើរ តាមផ្លូវ ឈ មើលព្រោងព្រាត។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ថ្លែងប្រាប់ សារព័ត៌មាន ថា ក្មេងស្រីរូបនេះ ត្រូវបានកងកម្លាំងរបស់លោកជួយសង្គ្រោះរួចហេីយ មិនបណ្តាលអោយគ្រោះថ្នាក់អ្វីទេ។
បើតាម ក្មេងស្រីដែលមានទីលំនៅ ស្រុកអង្គស្នួល ខេត្តកណ្តាល បញ្ជាក់ប្រាប់សមត្ថកិច្ច ថា មូលហេតុដែល ខ្លួនជាក្មេងស្រី ចង់លោតសម្លាប់ខ្លួន នេះ គឺ ដោយសារឪពុកម្តាយបង្ខំអោយមានប្តី តែខ្លួនមិនព្រម៕

អត្ថបទដែលជាប់ទាក់ទង