ឃាត់ជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ ត្រង់ចំណុចខាងមុខផ្សារអន្តរជាតិបាវិត រួចបើកម៉ូតូគេចខ្លួន ចៃដន្យអាក្រក់សមត្ថកិច្ចមើលតាមប្រព័ន្ធ GPS ក្នុងទូរស័ព្ទរបស់ជនរងគ្រោះ ទើបចាប់
ឃាត់ជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ ត្រង់ចំណុចខាងមុខផ្សារអន្តរជាតិបាវិត រួចបើកម៉ូតូគេចខ្លួន ចៃដន្យអាក្រក់សមត្ថកិច្ចមើលតាមប្រព័ន្ធ GPS ក្នុងទូរស័ព្ទរបស់ជនរងគ្រោះ ទើបចាប់
ខេត្តស្វាយរៀង៖ កាលពី ល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ នៅចំណុចខាងមុខផ្សារអន្តរជាតិ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ជនសង្ស័យមានឈ្មោះ យ៉ាត់ ចំណាប់ ហៅញ៉យ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងឈ្មោះ អ៊ុង ចន្ធី ហៅ ពៅ អាយុ២៦ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ចំណែកស្ត្រីរងគ្រោះមានឈ្មោះ ង្វៀង ធីហុងហ្គាម (NGUYEN THI HON GAM) អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកក្រុមហ៊ុនកាស៊ីណូ ស្នាក់នៅក្នុងក្រុមហ៊ុន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ចំពោះសម្ភារក្នុងកាបូបស្ពាយដែលបាត់បង់រួមមាន ទូរស័ព្ទ០១គ្រឿងម៉ាក I PHONE 12 PROMAX ពណ៌ស្លឹកឈើ(មានភ្ជាប់GPS), កាតATM ចំនួន០៤សន្លឹក, សំបុត្រកំណើតកូន០១សន្លឹក និងប្រាក់ចំនួន៤០០USD (បួនរយដុល្លារអាមេរិក) ។ បន្ទាប់ពីទទួលពាក្យបណ្តឹង១ច្បាប់ពីជនរងគ្រោះថាមានជនសង្ស័យចំនួន០២នាក់(មិនស្គាល់អត្តសញ្ញាណ)បានធ្វើសកម្មភាពជិះម៉ូតូ មកឆក់កាបូបស្ពាយរបស់ខ្លួននៅចំណុចខាងមុខផ្សារអន្តរជាតិបាវិត រួចជិះម៉ូតូគេចខ្លួនបាត់។ ពេលទទួលពាក្យបណ្តឹងនេះភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវ ។
រហូតដល់ម៉ោង១០និង២៥នាទីយប់នាថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានមើលតាមប្រព័ន្ធ GPS ក្នុងទូរស័ព្ទរបស់ជនរងគ្រោះហើយក៏ធ្វើការប្រមាញ់បានមុខសញ្ញាដែលជាជនសង្ស័យចំនួន០២នាក់ រួចនាំខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីសាកសួរ ។ ជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីជនរងគ្រោះប្រាកដមែន ទើបសមត្ថកុច្ចធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីចាត់ការបន្តតាមច្បាប់៕