Banner KNP Detail Top

មន្ត្រីយោធា និងជាគ្រូបង្គោលក្បាច់គុនល្បុក្កតោ នៃកងពលតូចថ្មើរជើងលេខ៥១ បានបាត់បង់ជីវិត បន្ទាប់ពីជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ

មន្ត្រីយោធា និងជាគ្រូបង្គោលក្បាច់គុនល្បុក្កតោ នៃកងពលតូចថ្មើរជើងលេខ៥១ បានបាត់បង់ជីវិត បន្ទាប់ពីជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ

ខេត្តបន្ទាយមានជ័យ ៖ កាលពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ នៅភូមិគោកក្រោល ឃុំស្រៈជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
មន្ត្រីយោធា និងជាគ្រូបង្គោលក្បាច់គុនល្បុក្កតោនៃកងពលតូចថ្មើរជើងលេខ៥១ បានបាត់បង់ជីវិត បន្ទាប់ពីជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុ.កជាមួយម៉ូតូ ពេលជនរងគ្រោះចេញពីអង្គភាពទៅលេងផ្ទះគូដណ្តឹងនៅស្រុក ។ ចំណែកភាគីខាងម៉ូតូមួយគ្រឿងទៀតបានរងរបួសធ្ងន់ម្នាក់ និងបាត់បង់ជីវិតម្នាក់ផងដែរ ។

ជនរងគ្រោះទាំង៣នាក់នេះ រួមមាន ១-ឈ្មោះ ស៊ុន សម្បត្តិ ភេទប្រុស អាយុ២៨ឆ្នាំ ជាមន្ត្រីយោធាកងពលតូចថ្មើរជើងលេខ៥១ រស់នៅភូមិរំភើយ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាអ្នកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពាក់ផ្លាក់លេខ សៀមរាប 1C-9304 (បានស្លាប់) ២-ឈ្មោះ ប្រោង ឈិនឡុង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិស្មាច់ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (បានស្លា.ប់) និង៣-ឈ្មោះ ហ៊ាង អួង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិជាមួយគ្នា (រងរបួសធ្ងន់បាក់ជើងស្តាំ) ។ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពាក់ផ្លាក់លេខបន្ទាយមានជ័យ 1H-2608 ។
មុនពេលកើតហេតុ ជនរងគ្រោះជាមន្ត្រីយោធា បានជិះម៉ូតូចេញពីអង្គភាពកងពលតូចថ្មើជើងលេខ៥១ ក្នុងគោលបំណងធ្វើដំណើរទៅលេងផ្ទះគូដណ្តឹងនៅស្រុកភ្នំស្រុក លុះមកដល់ចំណុចផ្លូវចូលស្រុកភ្នំស្រុក ស្រាប់តែមានយុវជន២នាក់ជិះម៉ូតូមួយគ្រឿង ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាបានបុ.កគ្នាយ៉ាងពេញទំហឹង បណ្តាលឱ្យមន្ត្រីយោធាស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ចំណែកភាគីខាងយុវជនទាំង២នាក់ បានរងរបួសធ្ងន់ និងត្រូវបញ្ជូនសង្គ្រោះទៅមន្ទីរពេទ្យ ក្រោយមកបានស្លាប់ម្នាក់។ សូមបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ស៊ុន សម្បត្តិ មានឋានន្តរស័ក្តិព្រិន្ទបាលឯក និងជាគ្រូបង្គោលក្បាច់គុនល្បុក្កតោនៃអង្គភាពកងពលតូចថ្មើរជើងលេខ៥១ បានចូលបម្រើជាយោធាអស់រយៈពេល៥ទៅ៦ឆ្នាំកន្លងមកហើយ និងមានគូដណ្តឹងនៅស្រុកភ្នំស្រុក ៕

អត្ថបទដែលជាប់ទាក់ទង