Banner KNP Detail Top

ស្ត្រីជាកម្មករបោសសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីម្នាក់ ត្រូវជនសង្ស័យមួយក្រុម ធ្វើសកម្មភាពឆក់ កាបូប ដែលទុកលើម៉ូតូ បានសំរេច

ស្ត្រីជាកម្មករបោសសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីម្នាក់ ត្រូវជនសង្ស័យមួយក្រុម ធ្វើសកម្មភាពឆក់ កាបូប ដែលទុកលើម៉ូតូ បានសំរេច

ភ្នំពេញ ៖ កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅចំណុចជិតស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។
មុនពេលកើតហេតុ រូបគាត់បានជិះកង់អាគុយចេញពីផ្ទះនៅម្តុំការ៉ាសឡានស៊ីនទ្រី ក្នុងគោលបំណងទៅធ្វើនៅម្តុំស្ពានអាកាសស្ទឹងមានជ័យ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ក្នុងនោះមានក្មេងតូចជំទង់ម្នាក់ បានធ្វើសកម្មភាពឆក់យកកាបូបដែលគាត់ទុកលើកន្ត្រក់កង់ខាងមុខបានសំរេចហើយ ហើយជនសង្ស័យក៏បន្ថែមល្បឿនម៉ូតូជិះឡើងស្ពានអាកាសស្ទឹងមានជ័យ រត់គេចខ្លួនបាត់ស្រមោលតែម្តងទៅ។

ជនរងគ្រោះនេះ មានឈ្មោះ សុខ ភាព ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរកម្មករបោសសម្អាតសំរាមនៅក្រុមហ៊ុនស៊ិនទ្រី ស្នាក់នៅម្តុំការ៉ាសឡានស៊ីនទ្រី ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកសម្ភារៈដែលបាត់បង់ក្នុងកាបូបរួមមាន ៖ ទូរស័ព្ទដៃម៉ាក oppo មួយគ្រឿង, លុយខ្មែរ៣ម៉ឺនរៀល និងប័ណ្ណ បសស មួយសន្លឹក ព្រមទាំងសម្លៀកបំពាក់ធ្វើការមួយកំផ្លេទៀត។
ជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្ដឹងភ្លាមៗនោះទេ ដោយសារតែដល់ម៉ោងចូលធ្វើការ ចឹងហើយជនរងគ្រោះក៏បានសំណូមពរដល់សមត្ថកិច្ចដែលពាក់ព័ន្ធ មេតា្តជួយពង្រឹងការការពារ និងស្រាវជ្រាវស្វែងរកជនសង្ស័យយកមកចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង