Banner KNP Detail Top

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ពីថ្ងៃនេះដល់ថ្ងៃទី៣១ ខែមករា, អាកាសធាតអាចចុះត្រជាក់ពីកម្រិតមធ្យមទៅខ្លាំង សូមថែរក្សាសុខភាព !

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ពីថ្ងៃនេះដល់ថ្ងៃទី៣១ ខែមករា, អាកាសធាតអាចចុះត្រជាក់ពីកម្រិតមធ្យមទៅខ្លាំង សូមថែរក្សាសុខភាព !

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។
ក្រសួងបញ្ជាក់ថា ក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមករានេះ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានបក់ ក្នុងល្បឿនពីមធ្យមទៅខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖ តំបន់ទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C
* សីតុណ្ហភាពអតិបរមា មានពី ២៨-៣៣ °C
* អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម។
២៖ តំបន់ខ្ពង់រាប
* សីតុណ្ហភាពអប្បបរមា មានពី ១៥-២០°C
* សីតុណ្ហភាពអតិបរមា មានពី ២៨- ៣១°C
* ធាតុអាកាសអាចចុះត្រជាក់ពីមធ្យមទៅខ្លាំង។ ជាពិសេសខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ និងឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា អាចធ្លាក់ចុះមកនៅ ១៥-១៧°C នៅពេលព្រឹក និងនៅពេលយប់។
៣៖ តំបន់មាត់សមុទ្រ ៖
* សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C
* នឹងអាចមានខ្យល់បក់បោកលាយឡំ និងរលកសមុទខ្ពស់។
ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់បងប្អូនសាធារណជន បន្តបង្កើនការប្រុងប្រយ័ត្ន ចំពោះស្ថានភាពចុះត្រជាក់៕

អត្ថបទដែលជាប់ទាក់ទង