Banner KNP Detail Top

ស្ងាត់ៗអ្នកនាង ខ្ញុង ស្រាប់តែទម្លាយរឿងកូនចង់ទៅបួស ដើម្បីជាការសងគុណដល់រូបនាង

ស្ងាត់ៗអ្នកនាង ខ្ញុង ស្រាប់តែទម្លាយរឿងកូនចង់ទៅបួស ដើម្បីជាការសងគុណដល់រូបនាង

ភ្នំពេញ ៖ រឿងរ៉ាវមួយនេះ ត្រូវបានអ្នកនាង ខ្ញុង លើកឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ ខណៈពេលដែលនាងបានសម្តែងការរំភើបយ៉ាងខ្លាំង រហូតស្រក់ទឹកភ្នែក ក្នុងពេលដែលលឺកូនពោលពាក្យបែបនេះ។ ស្ងាត់ៗអ្នកនាង ខ្ញុង ស្រាប់តែទម្លាយរឿងកូនចង់ទៅបួស ដើម្បីជាការសងគុណដល់ ម៉ាក់ ដែលកំពុងជួបការលំបាកយ៉ាងខ្លាំងទៅលើផ្នែកជីវភាព ដោយសារតែបំណុល។
អ្នកនាង ខ្ញុង បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា មានកូនប្រុសអាយុ ១៦ ឆ្នាំម្នាក់ សុខៗស្រាប់តែកូនសុំម្តាយទៅបួស, សួរនាំទៅថា មកពីអាណិតម៉ាក់ពេក មួយរយៈនេះឃើញម៉ាក់លំបាកខ្លាំង ចង់សងគុណម៉ាក់ បើជាបងប្អូន តើសប្បាយចិត្តទេ? ចង់លស់ព្រលឹងហើយលោកអើយ អនុមោទនាកូនសម្លាញ់ ជាបុណ្យរបស់ម៉ាក់ណាស់ ម៉ែរកនិយាយអ្វីមិនចេញទេ ហូរទឹកភ្នែកដោយមិនបានដឹងខ្លួន ។
ប្រិយមិត្តខ្លះបានលើកឡើងថា អោយកូនបួសតាមបំណងគាត់ទៅ ព្រោះការរស់តាមផ្លូវលោកគឺជាបុណ្យរបស់គេ និងអោយគេបានផ្សាយមេត្តាធម៌ ដល់ម្តាយកំពុងជាប់ទុក្ខលំបាកឆាប់បានស្រាកស្រាន្ត។ យ៉ាងណាក៏ដោយ រហូតមកទល់នាពេលនេះ គេនៅមិនទាន់ដឹងទេថា តើអ្នកនាង ខ្ញុង នឹងបើកភ្លើងខៀវអោយកូនប្រុសរបស់នាងបានទៅបួសដូចបំណង ឬយ៉ាងណានៅឡើយទេ?។
កន្លងមក អ្នកនាង ខ្ញុង ធ្លាប់បានលើកឡើងថា នាងពិតជាអាណិតកូនៗរបស់នាងដែលនៅតូច ក្នុងពេលដែលនាងទទួលរងពាក្យបណ្តឹងពាក់ព័ន្ធបំណុលរាប់សិបម៉ឺនដុល្លារនាពេលនេះ។ យ៉ាងណា ក្រោយពីមានការយោគយល់ពីម្ចាស់បំណុល អ្នកនាងបានខិតខំរកលុយសងបំណុលដោយមិនគេចវេស ក្នុងនោះនាងបានចាប់ផ្តើមមុខរបរចាស់ ដោយការ live លក់ផលិតផល និងគ្រឿងបរិភោគផ្សេងៗតាមអនឡាញ។ ជាពិសេសជាងនេះទៅទៀតនោះ មួយរយៈចុងក្រោយនេះ អ្នកនាងក៏បានងាកមកចាប់អាជីពសម្តែងរបស់ខ្លួនជាឡើងវិញផងដែរ បន្ទាប់ពីអាក់ខានដោយសាររឿងបំណុលជុំទិសនេះ៕

អត្ថបទដែលជាប់ទាក់ទង